តើអ្នកណាជាអ្នក​ឈ្នះ នៅក្នុងដំណើរនៃជីវិត? – Who’s t. winner in t. traffic of live

Home Forums The Chatterbox តើអ្នកណាជាអ្នក​ឈ្នះ នៅក្នុងដំណើរនៃជីវិត? – Who’s t. winner in t. traffic of live

This topic contains 0 replies, has 1 voice, and was last updated by Avatar of  Anonymous 2 years, 5 months ago.

Viewing 1 post (of 1 total)
  • Author
    Posts
  • #143803
    Avatar of
    Anonymous

    តើអ្នកណាជាអ្នក​ឈ្នះ នៅក្នុងដំណើរនៃជីវិត? – Who is the winner in the traffic of life?

    English Version after the Cambodian Text

    (Khmer translation not finally corrected)

    តើអ្នកណាជាអ្នក​ឈ្នះ នៅក្នុងដំណើរនៃជីវិត?

    នៅពេលដែលអ្នកក្រឡេកមើលរូបភាពខាងលើ អ្នកអាចឃើញថាមនុស្ស​​ដែល​កំពុង​ធ្វើ​ដំណើរ​​​​​​​នៅលើវា។​មនុស្ស​ខ្លះកំពុងធ្វើដំណើរតាម រថយន្ត​ កង់ រទេះ ម៉ូតូ យន្តហោះ និងធ្វើដំណើរដោយថ្មើរជើងផងដែរ។តើអ្នកគិតថា ដូចម្តេចដែរ?​​ តើអ្នកណាមួយជាអ្នក​លឿនជាងគេបំផុត?​ តើអ្នកណាជាអ្នកបានល្អប្រសើរជាងគេបំផុត? តើអ្នកណាជា អ្នក​ឈ្នះនៅក្នុងដំណើរនៃជីវិត? តើវាគឺជាបុរស ដែលកំពុងតែបើកឡាន ឬក៏ ជាមនុស្ស​កំពុងតែធ្វើដំណើរតាមយន្តហោះ? តើអ្នកគិតថាយ៉ាងមេចដែរ? តើអ្នកនៅតែគិតថា អ្នក ណាមួយ ជាអ្នកលឿនជាងគេបំផុត?

    សូមជ្រើសរើសរូបភាពខាងលើ​ និង​បង្វិលរង្វង់បន្តិចមក ក្រោយមក បង្ហាញរូបភាពនោះ​សារ​ជាថ្មី។ ប្រសិនបើ យើងសាកល្បងធ្វើវាជាច្រើនដង យើងនិងអាចឃើញថា គ្រប់ៗគ្នាគឺ​សុទ្ធតែជាអ្ន​កចេញដំណើរមុនគេទាំងអស់គ្រប់គ្នា គ្មានអ្នកណាមុនក្រោយទេ។វាអាស្រ័យ​ទៅលើការយល់ឃើញ និងទស្សនៈវិស័យរបស់បុគ្គលម្នាក់ទេ ដែលបានធ្វើការឈ្វែងយល់​អំពីវា។

    វាគ្មានទីបញ្ចប់ទេ នៅក្នុងរង្វង់មួយហ្នឹង ពោលគឺវាដូចជាវដ្តនៃជីវិតដែរ គឺគ្មាន​ ការចាប់ផ្តើម​ ហើយក៏វាគ្មានទីបញ្ចប់ផងដែរ។​យើងទាំងអស់គ្នា គឺកំពុងតែវិលចុះវិលឡើងក្នុងវាលវដ្ត​សង្សា​​រ ពោលគឺវដ្តនៃការកើត ចាស់​ ឈឺ ស្លាប់។នៅពេលដែលយើងអាចយល់កាន់តែច្បាស់ថា សេចក្តីស្លាប់នាពេលបច្ចុប្បន្ននេះ គឺវាមិនមែនជាការបញ្ចប់វដ្តទេ គឺថាវាគ្រាន់តែ ជា​ចំ​ណុច​មួ​យនៅលើផ្លូវដែលយើងកំពុងតែបានដើរបុណ្ណោះ​ ហើយទាំងការកើតក៏មិនមែនជាចំ​ណុចនៃការចាប់ផ្តើមនៃការប្រណាំងប្រជែងផងដែរ។

    សូមយើងក្រឡេកមើលរង្វង់សារជាថ្មីម្តងទៀត ពេលនោះ សូមយើងផ្តោតអារម្មណ៍ទៅ​លើ​បុ​​រស​ដែលកំពុងតែស្ថិតនៅក្នុងឡាន យើងអាចឃើញថា បុរសម្នាក់នោះគឺប្រកដជា​លឿន​ជាង​បុរស​ថ្មើរជើង​ ប៉ុន្តែបើសិនជាយើងមើលហើយមើលទៀត យើងប្រាក​ដ​ជាឃើញថា បុរសនោះ គឺនៅមានផ្លូវវែងឆ្ងាយទៀត ដើម្បីតាមពីក្រោយខ្នងអ្នកថ្មើរជើង​។

    យើងអាចធ្វើដំណើរជុំវិញរង្វង់ ក្នុងពេលវេលាជាក់លាក់ ប៉ុន្តែបុគ្គលនោះនិងនៅតែមិន​អាចលឿន បានកាន់តែល្អប្រសើរ ឬក៏ជាអ្នកឈ្នះឡើយ។​ បុគ្គលនោះ គឺនៅតែជាអ្នកស្ថិតនៅ​លើរង្វង់ ដែលគ្មានចំណុចចាប់និងគ្មានចំណុចបញ្ចប់ដែរ។ដូចជាការកើត ការស្លាប់ និង​វត្ថុដ៏ទៃផ្សេងទៀត ដែលបានកើតឡើងក្នុងជីវិតរបស់យើង គឺគ្រាន់តែជាចំណុចមួយនៅ​ក្នុងវដ្តនេះ​​ ដូច្នេះគ្មានអ្វីដែលយើ់ងត្រូវប្រញាប់ប្រញាលពេកទេ! យើងនិងមិនមែនជាអ្នក​ទីមួយ ឬក៏ជាមិនមែនជាអ្នកចុងក្រោយគេដែរ​ ដូច្នេះហើយក៏មិនចាំបាច់លឿនដែរ។មនុស្សដែលយើងគិត​ថា ដែលធ្លាប់តែធ្វើដំណើរលឿនមុនយើងនោះថ្ងៃណាមួយមុខជានឹងធ្វើដំណើរក្រោយយើងម្ត​ងវិញ។មនុស្ស​ចាស់ជរាដែលស្លាប់ថ្ងៃនេះ នឹងជាមនុស្សក្មេងដទៃផ្សេងទៀត ​បន្ទា​ប់ពីការកើតមកសារជាថ្មីម្តងទៀត។គ្មានអ្វីដែលចាំបាច់ចំណាយកម្លាំងរបស់យើងក្នុងការប្រញាប់ប្រញាល់ទេ! ប៉ុន្តែយើងត្រូវធ្វើអោយប្រាកដដោយខ្លួនឯង ថាតើរឿងហ្នឹងវាពិតឬមិនពិត!

    យើងតែងតែភាន់ច្រឡំចំពោះការគិតថា វាគ្រាន់តែជាចំងាយជិត មិន​ជាឆ្ងាយទេ យើងអាចមើ​លឃើញ។ដូចជាការរស់នៅលើភពផែនដីនេះ យើងនៅតែជឿថា ផ្ទៃដីគឺរាបស្មើ ហើយ​ភេ្លចគិតថា យើងកំពុងតែនៅលើបាល់ដ៏ធំមួយ​ ហេតុអ្វី? ពីព្រោះយើងមិនអាចឃើញ​វាទាំងមូលគ្រប់ជ្រុងជ្រោយបានទេ គឺដូចជាជើងមេឃដែលឆ្ងយសន្ធឹងល្វឹង​ល្វើយ​អញ្ចឹងផុតកន្ទុយភ្នែកអញ្ចឹងដែរ។ជារឿយៗ យើងគ្រាន់តែគិតពីចម្ងាចពីទីនេះទៅកាន់​ទី​នោះ​ ដូច្នេះយើងកំពុងតែបង្កើតនូវការបញ្ចប់នូវរឿងប្រឌិត ឬក៏គោលបំណងដែលយើងចង់បាន​នៅ​ជាតិ​បន្ទាប់។មិនយូរមិនឆាប់ យើងបានបង្កើតនូវគោលបំណងមួយផ្សេងទៀត ដែលថា មិនមានអ្វីសំខាន់សម្រាប់យើងដើម្បីសម្រេចនូវចំណុចនោះឡើយ។ទីបញ្ចប់ ការទៅដល់ទីនោះលើសពេល​ យើងនិងដឹងច្បាស់ថា យើងនិងមិនសម្រេចអ្វីទាំងអស់​។​ជូនកាល វាគ្រាន់តែជាកន្លែងមួយ​ ឬក៏ជាវត្ថុមួយ ដែលជាសភាពដែលធ្វើឲ្យយើងប្រកាន់ជាប់​ស្អិតតែប៉ុណ។យើងនៅតែស្រែកសួររកវត្ថុដ៏សំខាន់សំរាប់យើង ដែលវាបានបាត់បង់ទៅ និងមិនដើរតួរជាគោល​ដៅពិតប្រាកដណាមួយទៀតឡើយ។តើប៉ុន្មានដងហើយដែលយើងមានអារម្មណ៏ថា យើងកំពុងតែធ្វើ​ដំណើរ និងកំពុងតែព្យា​យា​មពន្លឿនល្បឿន?ចូរចងចាំពីរង្វង់ខាងលើ! ការធ្វើដំណើរលឿនវានិង បណ្តាល​ឲ្យ​មានជុំកាន់តែច្រើនឡើងៗនៅលើរង្វង់ ប៉ុន្តែមិនបានឲ្យយើងដល់នូវទិសដៅដែល​យើងគោលទុកណានីមួយនោះឡើយ។នៅលើរង្វង់ មិនមានអ្វីដើម្បីរកឲ្យឃើញនូវគោលដៅ ទាំង​ការចាប់ផ្តើម និងការបញ្ចប់។នៅពេលដែលយើងដល់ចំណុច យើងអាចហៅវាថា ជាគោលដៅក្លែងខ្លាយ ភ្លាមនោះៗយើងនិងចាប់ផ្តើមឆ្ពោះទៅរកគោលដៅមួយថ្មីផ្សេង​ទៀត ហើយនៅពេលដែលយើងទៅដល់ចំណុចគោលដៅណានីមួយ ការអផ្សុកធុញទ្រាន់ និង​ទុក្ខ និងមកដល់យើង ដែលមិនអាចជៀសបាន បន្ទាប់ពីខណៈពេលដ៏ខ្លី។សូមគិតពិចារណា​ ការដែលយើងចង់ទៅញ៉ាំអ្វី នៅភោជនីយដ្ឋានខាងក្រៅ។ដើម្បីទៅដល់ទីនោះដោយងាយស្រួល ក្នុង​មធ្យោបាយដែលប្រកបដោយផាសុខភាព និងទៅដល់ទីនោះដោយមិនមានពេលច្រើន រឿងទាំងអស់ខាងលើនេះ គឺសុទ្ធតែកើតឡើងក្នុងចិត្តគ្រប់វិនាទីទាំងអស់។ការប្រ​ញាប់ប្រញាល់ទៅរកសំលៀកបំពាក់ល្អឆើតឆាយមកស្លៀក និងអាលបានប្រញាប់ប្រញាល់ទៅ​ ក្នុងរថយន្តល្អស្អាតហើយមានផាសុខភាព ដើម្បីនាំយើងទៅកាន់កន្លែងដែលមានបំ​រើម្ហូមអាហារ។នៅទីនោះ នៅដែលយើងកំពុងតែរងចាំដោយអន្ទះសារ ចំពោះ​ម្ហូបដែលយើងបានកាម៉ង់រួច។ក្រោយពីម្ហូប លើកមកដល់ បានហៅអ្នកបំរើ​ជា​ច្រើនដង ដើម្បីមកគិតលុយ។តាមការពិត ភាពធុញទ្រាន់ បានកើតឡើងម្តងទៀត ហើយ​ការ​គិតពីអ្វីដែលត្រូវធ្វើនៅឯផ្ទះនិងកើតឡើងទៀត ខណៈពេលដែលយើងកំពុងតែ រងចាំការគិត​លុយ។ដូច្នេះហើយ យើងក៏ប្រញ៉ាប់ប្រញ៉ាល់ទៅផ្ទះវិញ។តាមការពិត គ្មានអ្វីកើតឡើងឡើយ​ ហើយក៏គ្មានអ្វីផ្លាស់ប្តូរដែរ។អាហារឆ្ងាញ់មិនបានផ្តល់ឲ្យយើង នូវអារម្មណ៏សប្បាយឡើយទៀតឡើយ​ ហើយបន្តិចក្រោយមក យើងនិងឃ្លានសារជាថ្មី។។យើងនៅតែ​មិន​សប្បាយចិត្ត ហើយនៅតែបន្តស្វែងរកនូវទិសដៅដទៃផ្សេងទៀត ក្នុងបំណងថា វាជារបស់ពិត។

    តើយើងកំពុងស្វែងរកអ្វី?ហេតុអ្វីបានជាសត្វទាំងអស់ដែលរាប់មិនបានប្រមាណមិនកើត​ នៅតែបន្តឆ្លេរឆ្លាស្វែងរកអ្វីមួយ? ហើយអ្វីហ្ន៎ ដែលជាហេតុនាំអោយគេច្បាំងតតាំង និងព្យយាមធ្វើយ៉ាងណាអោយបានកាន់តែប្រសើរ គ្រប់ពេលវេលា?តើអ្វីដែលយើងត្រូវ​ស្វែងរក និងអ្វីជាហេតុ ដែលនាំអោយយើងស្វែងរករបស់ទាំងអស់នោះ?

    សេចក្តីសុខ! ដែលមនុស្សលោកយើងទទួលបាន គឺមិនដូចគ្នាទេ គឺវាអាស្រ័លើមនុស្ស​នោះជាអ្នកឈ្លាសវៃ ឬក៏មិន​ឈ្លាសវៃ ស្អាត ឬស្អាត តូចដូចជាស្រមោច ឬធំដូចជាដំរី យើងទាំងអស់ចង់បានសេចក្តីសុខ។

    តឹកកែស៊ីសត្វល្អិត ព្រោះខ្លួនគិតថា ចង់បានចង់សុខ ឯស្ត្រី ដែលទូន្មានប្រៀនប្រដៅ​កូនរបស់ខ្លួនឯង​ព្រោះចង់ឲ្យកូនបានសុខ ចោរលួចឡានគេ ព្រោះចង់បានសុខ ជនពាលលក់ថ្នាំញាន​ព្រោះចង់បានសុខ មនុស្សដែលកំពុងតែជិះកង់ តែងតែមានក្តីស្រម៉ៃថា បើខ្លួនបានជិះ​ម៉ូតូ និងមានសេចក្តីសុខ។បើយើងទៅសួរអ្នកបើកម៉ូតូវិញ ប្រកដជាឆ្លើយថា បើគេបាន​បើកឡាន គេប្រាកដជាបានសុខជាងនេះ។​បើទៅសួរបុរស​ អ្នកមានក្នុងឡានធំ​ បើ​គាត់​​​​សប្បាយ គាត់ទំនងជាមិនឆ្លើយ ជាមួយយើងទេ។កាលដែលយើងប្រញាប់ប្រញាល់ ទៅកាន់កន្លែងណាមួយផ្សេងទៀត ដើម្បីស្វែងរកនូវសេចក្តីសុខ ពួកគេប្រហែលជាមិន​មានពេលវេលា ក្នូងការស្តាប់នូវសំនួររបស់យើងឡើយ។

    តើយើងអាចស្វែងរកនូវសេចក្តីសុខតាមរបៀបណាទៅ? តើអ្វីហ្ន៎ ដែលជាហេតុនាំអោយ​យើងវិលវល់ ក្នុងវាលវដ្តសង្សារនេះ។ដូច្នេះយើងឃើញថា យើងមិនអាចគេចចេញពីវាល​វដ្តសង្សារ ឬទាំងមិនអាចស្វែងរកនូវសេចក្តីសុខ ដោយក្តីសុខស្ងប់ពិត។

    នៅក្នុងព្រះពុទ្ធសាសនា ហេតុដែលនាំអោយយើងបន្តស្ថិតនៅក្នុងវដ្តសង្សារនេះ គឺដូច​ជា ទំនាញផែនដី តែងតែអោយយើងបន្តស្ថិតនៅលើផែនដី ហេតុផលដូច្នេះ លោកហៅថាកម្ម។មនុស្សជាច្រើនយល់ឃើញថា កម្មជារឿងអាថ៌កំបាំង តាមពិត កម្ម គឺ​ជាច្បាប់ធម្មជាតិ យ៉ាងសមញ្ញបំផុត ដែលយើងអាចយល់បាន។នៅពេលណាយើងនិយា​យពីកម្ម យើងនិងនិយាយដល់ការងាររបស់យើងដែរ។នៅ​ពេលដែល យើងធ្វើការងារដោយ​កាយ​​​​ វាចា និងចិត្ត វានិងបង្កើតអោយមានវិបាកផង​ដែរ។កម្ម គឺជាអ្នក​ចាត់ចែង​នូវ​ការងារ​របស់យើង។យើង អាច​ចាត់ទុក​កម្មថា​ជាគ្រាប់ពួជ​ ដែលបង្កើតឡើងដោយសារ​តែការងាររបស់យើង។ប្រសិនបើ គ្រាប់ពួជនោះមានលក្ខ័ណ្ឌល្អ វានឹងអោយផលចំរើន​ឡើង។គ្រាប់ពួជ ពោលគឺកម្ម​ ដែលតែងតែនាំអោយយើងបាននូវផ្លែដ៏ផ្អែម ពោលគឺ​វិបាក​ជា​សុខ ឯគ្រាប់ពួជពោល គឺកម្ម ដែលតែងតែនាំអោយយើងបាននូវផ្លែដ៏ល្វីង ពោលគឺ​វិបាកជាទុក្ខ។ជូនកាលកម្មតែងតែអោយផល យ៉ាងឆាប់រហ័ស ក្នុងជាតិនេះ ឬក៏ជាតិ​ក្រោយ។នៅពេលណាក៏ដោយ កម្មដែលយើងបានធ្វើមិនយូរមិនឆាប់ វានិងអោយ​ផល​មកដល់យើងមិនខាន ​ប្រៀបដូចជាស្រមោលអន្ទោលតាមប្រាណក៏អញ្ចឹងដែរ។កម្មដែល​យើងបានធ្វើមក តែងតែអោយផលមកដល់យើងជានិច្ច ទើបជាហេតុនាំអោយយើង​ធ្ងន់​មិនអាចគេចផុត ពីវាលវដ្តសង្សារនេះបាន ដូចជាការុងស្រូវដ៏ធំ ហើយធ្ងន់ថែមទៀត​ ដែល​យើងត្រូវតែលើកឡើងទ្រដែរ។វាប្រាកដជាធ្ងន់ណាស់ យើងមិនអាចលើកវាអោយ​បានខ្ពស់ទេ។ជួនកាលវាធ្ងន់ណាស់ រហូតដល់យើងពិបាកលើកវារួច។ជួនកាល ការប្រ​ញាប់ប្រញាល់របស់យើង វាក៏មានផលវិបាកដែរ​ ដូចជាការុងស្រូវ កាលណាវាកាន់តែ​​ធ្ងន់ទៅៗ ហើយយើងចង់បានវាកាន់តែលឿនឆាប់វាប្រាកដជានឹងធ្លាក់ចុះ ហើយគ្រាប់​ស្រូវខ្វះ វានឹងទុំលឿនដុះចេញមក។ដូច្នេះ នៅពេលណាដែលយើងរត់ដោយប្រញាប់ប្រ​ញាល់ពេក យើងប្រាកដជាមិនឃើញវាទុំដុះចេញមក ហើយក៏មិនអាចផ្តល់ពេលវេលា​អោ​យវាទុំបានឆាប់ដែរ។តែនៅពេលដែល យើងធ្វើដំណើរយ៉ឺតៗ ម្តងមួយជំហ៊ានៗ យើងនិងឃើញ​វាបានថា វាកំពុងតែទុំយ៉ាងងាយ​ និងអាចចាប់ផ្តើមស្វែងយល់ពីវាបានដែរ។បើយើងអាច​យល់ពីវាបាន យើងក៏អាចស្វែងយល់ពីកម្មបានដែរ ពោកគឺជាគ្រាប់ពួជដែលកើតចេញ​ពីការងាររបស់យើងហ្នឹងឯង។

    ដូច្នេះអ្វីដែលនាំអោយយើងវិលវល់ក្នុងវាលវដ្តសង្សារ និងធ្វើអោយយើងព្យាយាមយ៉ាង ​ខ្លាំងក្លាបំផុត ដើម្បីអោយបានលឿននៅក្នុងវដ្តសង្សារនេះ? ព្រះពុទ្ធជាអង្គម្ចាស់​នៃ​យើង ទ្រង់សម្តែងអំពីចិត្ត ដែលប្រកបដោយលោភៈ​ ទោសៈ មោហៈនេះ ថាជាប្រធាន ជាថ្មាំ​ពិស ជាហេតុ​ដើមចម នាំអោយយើងវិលវលនៅលើកងនៃវាលវដ្តសង្សារយើងនេះ។លោភៈ ទោសៈ និងមោហៈ​ គឺជានិវរ​ណធម៌ ដែលជាគ្រឿងរារាំងនូវគ្រាប់ពួជ គឺកម្មអោ​យដុះម្តងមួយៗ។លើសពីនេះទៅទៀត ចិត្តដែលប្រកបដោយពិសពោលគឺ​ លោភៈ ទោសៈ និង​មោហៈ​​​ជំរុញអោយយើងបង្កើតនូវកម្មថ្មីម្តងហើយម្តងទៀតច្រើនទៅៗ។យើងអា​ចស្វែងយល់ដោយខ្លួនឯង ពីព្រោះវាជាសច្ចធម៌។

    ជួនកាលយើងជាប់ជំពាក់ដោយលោភៈ ហើយយើងតែងតែគិតថា យើងត្រូវមាននេះ​មាន​នោះ។យើងរៀងចំរថយន្តណា ដែលមានល្បឿនលឿនដើម្បីបានអោយ​ទៅដល់ កាន់តែឆាប់ ហើយក្នុងផ្លូវណាដែលយើងកំពុងតែចូលរួមក្នុងការប្រណាំងជារៀងរាល់​ថ្ងៃ​​។នៅតាមផ្លូវដែលយើងបានកសាងវា ដើម្បីភ្ជាប់វាពីកន្លែងមួយទៅកន្លែងមួយ ដើម្បីងា​យស្រួលក្នុងការធ្វើដំណើរអោយបានកាន់តែឆាប់ តាមតែអាចធ្វើទៅបាន ដើម្បីឆ្លើយតប​ទៅនឹងភាពចាំបាច់ដែលចិត្តចង់បាន គឺប្រាកដថា ទោសៈតែងចំរើនឡើងផងដែរយ៉ាង​ឆាប់រហ័ស។មិនមែនតែម្តងទេ ដែលយើងចុចស៊ីផ្លេ ដើម្បីសូមផ្លួវពីអ្នកដទៃនៅសងខាង​យើង។យើងប្រហែលជាកំពុងគិតថា ហេ!ឆ្កួតទេ! ខ្ញុំត្រូវបើកទៅទីនោះ។តើមិនអាច​ឃើញទេឬ?កំហឹងប្រកបដោយទោសៈ គឺកំពុងតែចម្រើនឡើងបន្តិចម្តងៗ។កំហឹង ប្រកប​ដោយទោសៈ ធ្វើអោយយើងគិតថា យើងជាមនុស្សខ្លាំងនិងត្រឹមត្រូវ ហើយយើង និងគិតថា អ្វីដែលយើងបានធ្វើ គឺវាមានសារៈសំខាន់។យើងគឺជាមនុស្ស​ខ្លាំង ប្រសើរ និងត្រឹមត្រូវ។យើងជឿយ៉ាងមុតមាំក្នុងរឿងត្រូវ តែបែរជាខុសទៅវិញក៏មាន ពោលគឺផ្លូវដែល​យើងថាជិត តាមពិត អាចជាឆ្ងាតវិញក៏បាន។ទស្សនៈនេះគ្រាន់តែជាផ្នែក ដែលកាត់​ផ្តាច់អំពីវដ្ត។ចិត្តដែលប្រកបដោយសភាពដូច្នោះ លោកហៅថា មោហៈចិត្ត។

    ដោយសារ​លោភៈ ទោសៈ និងមោហៈ ជាហេតុនាំអោយយើងប្រព្រឹត្តធ្វើនូវរឿងខុសកា​ន់តែច្រើនទៅៗ ជាហតុនាំអោយយើងជួបប្រទះនូវលោភៈ ទោសៈ និងមោហៈមកលើ​ខ្លួន​យើងវិញ ហើយកម្មជាអកុសលវិបាក ក៏កើតឡើង ជាហេតុនាំយើងកើតម្តងហើយ​ម្តងទៀត។ជារាងរាល់ថ្ងៃ យើងអាចឃើញផលរបស់កម្មកើតឡើង ​អោយផលមកដល់​យើង។ក្នុងមួយថ្ងៃៗ មនុស្សរាប់រយនាក់ បានគ្រោះថ្នាក់ចរាចរ នៅតាមដងផ្លូវនាទី​ក្រុងរបស់យើង​ ជាពិសេសជនរងគ្រោះនៅតាមមន្ទីរពេទ្យ។មនុស្ស​ដែលស្លាប់ដោយគ្រោះថ្នាក់ច​រាចរណ៏ គឺទំនងជាច្រើនជាង មនុស្សដែលស្លាប់នៅក្នុងរបបសង្រ្គាមទៅទៀត។តាម​ពិតទៅការធ្វើចរាចរណ៏នៅតាមដងផ្លូវ គឺជាប្រភេទនែសង្រ្គាមនាពេលសម័យថ្មីនេះ។ស​ង្រ្គាមសម័យនេះ គឺកាន់តែធំៗជាងសង្រ្គាមសម័យមុនទៅទៀត។សង្រ្គាមទាំងនេះមិនគ្រា​ន់តែជាប់ពាក់ព័ន្ទស្ទើតែគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក ហើយវាធ្វើអោយបរិ​ស្ថានរបស់យើងទទួលរងនូវការខួចខាតមួយផ្នែកផងដែរ។

    ជូនកាលយើងមិនដែលគិតគូរដល់រឿងហ្នឹងទេ។ប៉ុន្តែ តាមការពិត យើងទាំងអស់​គ្នា​ កំ​ពុង​តែលំបាក ដោយសារតែចរាចរណ៏នៅលើដងផ្លួវ ដូចជាធុលីនិងសំឡេងរំខានជាដើម​។ជំងឺរាប់មិនអស់ ដូចជា មហារីក​ បញ្ហាសួត រោគហឺត ជំងឺស្បែក គឺមានផលបះពាល់ដោ​យសារតែកត្តាទាំងនោះទេឬ? ដូចដែលយើងបានឃើញហើយថា បរិយាកាស កំពុងតែ ផ្លាស់ប្តូរយ៉ាងខ្លាំងជារាងរាល់ថ្ងៃ។​គ្រោះមហន្តរាយធម្មជាតិជាច្រើន គឺសុទ្ធតែ​ប​​ណ្តាលមកពីការបំរែបំរួលអាកាស​ធាតុនេះឯង។មនុស្សរាប់លាននាក់ ដែលរស់នៅលើ​ផែនដីយើងនេះ ដូចជា ឆ្កែ ពស់ កង្កែប សត្វល្អិត ព្របទាំងអ្វីៗផ្សេងទៀត គឺកំពុងតែ ទទួលរងនូវការស្លាប់ជារាងរាល់ថ្ងៃ។លុយដែលយើងចំណាយលើរថយន្ត​ គឺបានដោយ​សារតែយើងចាប់ព្រៃឈើលក់។ព្រៃដែលធ្លាប់តែផ្តល់ជំរក អោយយើងរស់នៅអស់រាប់​ពាន់ឆ្នាំ ព្រៃដែលផ្តល់អោយយើងនូវអុកស៊ីសែន សម្រាប់ដកដង្ហើមចេញចូល ហើយវា ក៏ជាព្រៃ​ដែលជួយអោយបរិយាកាសរបស់យើង មានតុល្យភាពនោះ តែឡូវ្​ត្រូវបំផ្លាញអស់។

    ដើម្បីរំដោះខ្លួនចេញពីកងនែទុក្ខ គឺអាចប្រព្រឺត្តធ្វើទៅបាន នៅពេលដែលបន្ថយ​ល្បឿនកងកាន់តែតិចទៅតិចទៅ យ៉ឺតទៅយ៉ឺតទៅ។ទំនងជាយើងមិនជឿព្រះធម៌ទេសនា​ដ៏សំខាន់របស់ព្រះពុទ្ធទេ គឺមិនត្រូវជឿតាមគ្រូយើងបានបង្រៀនតៗគ្នានោះទេ មិនត្រូវធ្វើតាមមនុស្សគ្រប់គ្នា និងដូនតារបស់យើងបានធ្វើតៗគ្នា ត្រូវតែទទួលយកអ្វីដែលយើងឃើញដោយផ្ទាល់ភ្នែក។យើងអាចបញ្ជាក់បាន ប៉ុន្តែយើងត្រូវការពារទៅ​អង្គុយតាមចិញ្ចើមថ្នល់ ដោយសំឡឹងមើលមនុស្ស​ម្នា កំពុងតែធ្វើចរាចរទៅវិញទៅ​មក គឺវាកំពុងតែឆ្លុះបញ្ចាំងអំពីជីវភាពរបស់យើងផងដែរ។គ្មានអ្វីត្រូវជឿលើព្រះពុទ្ធ​សាសនានោះទេ។

    នៅពេលដែលយើងដឹងថា ធុលីដែលយើងកំពុងតែដកដង្ហើមចូល តាមការពិតគឺសុទ្ធ​តែបង្ករឡើងដោយសារខ្លួនយើងផ្ទាល់ និងដូចជាគ្រោះថ្នាក់ចរាចរណ៏ គឺជាកម្មដែល​ឆ្លាស់គ្នាឲ្យផលមកដល់យើង ដូច្នេះនៅពេលបើកបរ យើងត្រូវតែបន្តល្បឿន ដើម្បី​ការពារខ្លួនយើងពីគ្រោះថ្នាក់ និងជួយកាត់បន្ថយការបង្កើតកម្មកាន់តែច្រើន​ឡើងៗ​ដែរ។

    យើងមិនត្រូវទៅខ្វាយខ្វល់ពីកម្មទេ វាគ្រាន់តែ ជាអ្វីដែលយើងធ្វើពីមុនមក។វាមានសា​រៈសំខាន់ណាស់ ការផ្តោតអារម្មណ៏លើការមិនឲ្យកម្មអកុសលកើតឡើង ជាងទៅ​បារម្ភអំពីហេតុសម្រាប់កម្មចាស់របស់។ពីមួយជំហ៊ានទៅមួយជំហ៊ាន! ព្រះពុទ្ធទ្រង់ធ្វើ​ដំណើរដោយថ្មើរព្រះហស្ថ រហូតដល់ព្រះអង្គទ្រង់ចូលបរិនិព្វាន​ ព្រះអង្គ​ទ្រង់​មិនដែលជិះនូវយាន្តឡើយ។ពីមួយជំហ៊ានយើងអាចឃើញនូវអ្វី ដែលយើងកំពុងតែធ្វើ​នូវអ្វីដែលនាំអោយកើតឡើង និងកន្លែងដែលយើងដាក់ជើងលើ។ជើងមេឃកាន់តែធំៗ​ទៅៗ ហើយយើងក៏អាចមើលបានកាន់តែច្រើនទៅៗជាងមុន តាមការពិតវាគ្រាន់តែជា​ចំណុចក្លែងក្លាយមិនពិតទាំងអស់។នៅពេលយើងមានលទ្ថភាព មើលឃើញគ្រប់ជ្រុង​ជ្រោយផងដែរទាំងលើទាំងក្រោម។យើងនិងអាចចាប់ផ្តើមយល់ពីជិវីតនៅក្នុងលោកនេះ។ព្រះពុទ្ធជាអង្គទ្រង់បង្រៀនឲ្យរស់នៅជាមួយសតិ ត្រូវស្វែងយល់ពីវាអោយបាន​ច្បាស់។សមាធិ គឺជាមាគ៌ាឆ្ពោះទៅរកសច្ចៈភាព។ការដែលដឹងច្បាស់ដូច្នោះ នាំអោយយើង​ដឹងនូវផ្លូវដែលយើងត្រូវដើរ។នៅពេលដែលយើងយល់កាន់តែបានច្បាស់ យើងនិងអាចធ្វើដំ​ណើរបានយ៉ាងសុវត្ថិភាព តាមផ្លូវចរាចរណ៏។បើសិនជាយើងកំពុងតែនិយាយទៅកាន់​នណា ឬក៏គិតទៅដល់រឿងអ្វីមួយ​ យើងមិនអាចចាប់អារម្មណ៍លើការធ្វើដំណើរបាន​ទេ ដូច្នេះវាអាចនិងធ្វើឲ្យយើងងាយទទូលរងនូវការគ្រោះថ្នាក់។

    បើកភ្នែករបស់អ្នក ហើយទូន្មានខ្លួនដើម្បីឲ្យមានការស្វែងយល់ឲ្យបានវែងឆ្ងាយ។នៅ​ពេលដែលយើងយល់កាន់តែច្បាស់ យើងនិង​មិនធ្វើដំណើរបានកាន់តែស្រួល និងមាន​សុវត្តិភាពទៀត។ដោយសារតែសតិនេះហើយ ការយល់ដឹង បន្តិចម្តងៗ និងនាំអោយ​ចម្រើនឡើងនូវ ​ករុណា និងមេត្តា​ ដែលនាំអោយយើងឃើញថា អ្នកដែលនៅពីមុខយើង គឺ​មិនខុសពីយើងដែរ ​គឺគេក៏មានទុក្ខដូចយើងដែរ។គេក៏អាចពុះកញ្រ្ជោលដោយ​ថ្នាំពិសមួយ ក្នុងចំណោមថ្នាំពិស​ទាំង​​បី ​គឺលោភៈទោ​សៈ​​ និង​មោ​ហៈ យើងត្រូវមាន​សតិរ​លឹកដឹង​ដោយ​ខ្លួនឯង។យើងត្រូវដឹងថា មនុស្សដែលនៅសងខាងយើងជានណា តាមការពិត​មនុស្សទាំងអស់នោះមិនមែនជាមនុស្សអាក្រក់ ទាំងគេមិនមានចេតនាបៀតបៀន​យើ​ងទេ។នៅពេលដែលយើងមានការយល់ គ្មានអ្វីត្រូវលំបាកដើម្បីអោយគេទៅមុនទេ។​កុំ​គិតអំពីគេ ថ្ងៃណាមួយមិនយូរមិនឆាប់ គេនឹងដឹងដោយខ្លួនឯង ស្នាមញញឹមរបស់​យើងដែលប្រកបមេត្តានិងករុណា នុះគេនឹងត្រឡប់ទៅសួរខ្លួនគេ តើហេតុអ្វីបាន​ជាគេសើចញញឹមទៅរួចនិងសប្បាយយ៉ាងដូចម្តេចកើត បើអញទៅបានមុនគេ។​តើ​ហេតុអ្វី បានជា​អញនៅតែមានការលំបាក បើអញមានឡានធំជាងគេ?ដូច្នេះយើងឃើញ​ថា បញ្ហាតែងតែកើតមានឡើង។នៅថ្ងៃណាមួយ អ្នកនិងចាប់ផ្តើមគិតថា ហេតុអ្វីបានជា​លុយរបស់យើងបានមកពីការងារ គឺលំបាកម្លេះ?អ្នកនឹងយល់ឃើញថា វាថោកជាងដើម្បី​បើកបរតិចៗ និងយល់ថា រាល់ពេលដែលអ្នកធ្វើដំណើរក្នុងរយៈពេល​ 15 នាទី ដើម្បី​បើកលឿន អ្នកនឹងមិនចំណាយលើការចាក់ប្រេងម៉ូតូទេឬ?អ្នកនិងឃើញថា រាងកា​យរបស់អ្នកនិងមានអារម្មណ៏ថាមានសុខភាពកាន់តែល្អប្រសើរ បន្ទាប់ពីដើរដោយ​ល្អ ហើយថែមទាំងវាកាន់តែថោកជាងការទៅហាត់ប្រាណនៅតាមមជ្ឈមណ្ឌលដែ​លនឹងធ្វើអោយយើងចំណាយទាំងលុយនិងពេលវេលា។

    នៅពេលណា បញ្ហានិង​ករុណាកើតឡើង អវិជ្ជានិងរលត់ទៅវិញឯងៗ។អ្នកនិងជួប​មនុស្សល្អច្រើនទៅៗ។អ្នកនិងចាប់ផ្តើមក្រឡេកមើលមនុស្សជុំវិញខ្លួនអ្នក និង​ឃើញពិភពលោក មានដូចជា ដើមឈើ បក្សាបក្សី និងកុមារទាំងឡាយកំពុងតែរត់លេង ដែល​អ្នកមិនដែលធ្លាប់បានជួបកាលពីមុនមក។ចូរនឹករលឹកដល់វ័យកុមាររបស់អ្នក! អ្នក​និងបានសប្បាយគ្រប់វិនាទីនៃជីវិត​ ដូចជាការជិះកងជាមួយមិត្តភ័ត្តិទៅសាលារៀន ការដើរ​កាត់វាលស្រែដ៏ខៀវស្រង៉ាត់ និងការគយគន់ធម្មជាតិដ៏ស្រស់បំព្រងអស្ចារ្យ បេះផ្លែ​​ឈើ និងការសំរាកកំសាន្ត នៅក្រោមដើមឈើជាដើម។

    ព្រះពុទ្ធទ្រង់បង្រៀន យើងឲ្យពិចារណាមើលខ្លួនឯងជាមុនសិន។នៅពេលណាយើង​គ្មានទ្រព្យ យើងក៏មិនអាចជួយអ្នកដទៃបានដែរ។ព្រះពុទ្ធដីការនេះ គឺយើងងាយយល់​ពីព្រោះវាជាសច្ចៈធម៌ ដ៏ពិតប្រាកដ។ដោយសារតែ អវិជ្ជា​ ទើបធ្វើអោយយើងគិតថា ការ​មានឡានធំ ធ្វើអោយយើងមានក្តីសុខនិងមានលទ្ធភាពជួយសម្រាលទុក្ខអ្នកដទៃ​បា​ន។យើងត្រូវតែដឹងថា សូម្បីតែមានឡានធំក៏ដោយ ក៏នៅតែមិនអាចធ្វើអោយយើង​សប្បាយនៅឡើយទេ ហើយមនុស្សដែលមានឡាន មិនអាចរំដោះចេញពីលោភៈ ទោ​សៈ មោហៈបានទេ។លុយនឹងឡានធំ និងបណ្តាលអោយមានទុក្ខកាន់តែច្រើនទៅៗ។ការ​ប្រើប្រាស់សាំងធ្វើអោយខូចដល់បរិយាកាសរបស់យើង និងសត្វជាច្រើនកំពុងតែស្លាប់​ដោយសារតែកង់ដ៏ធំនេះ។ការគិតដូចនេះ វាជាមោហៈ។ការគិតបែប មិនបានធ្វើ​ស្ថាន​ភាពកាន់តែល្អប្រសើរឡើយ ​ប៉ុន្តែវាត្រូវកើតឡើងដោយសារតែលោភៈ​ហើយវានិង​បណ្តាលអោយមានកម្មកាន់តែច្រើនៗ ហើយបន្ថែមទុក្ខកាន់តែច្រើនថែមទៀត។​យើងត្រូវចាប់ផ្តើមគិតតែពីប្រយោជន៏ផ្ទាល់ខ្លួនក្នុងផ្លូវល្អ ចាប់ផ្តោតអារម្មណ៏ប្រយោ​ជន៏​ ក៏ដូចជាការចង់ធ្វើអោយបាវស្រូវកាន់តែស្រាលទៅម្តងបន្តិចៗ។ដោយការថែរក្សា​ខ្លួនឯង វាមិនអាចជៀសរួចក្នុងការអោយអ្នកដទៃឈឺចាប់ និងការចង់ជួយអ្នកដទៃ​​ គឺជាដំណើរផុសចេញពីក្នុងខ្លួនឯង។តើអ្នកអាចឃើញប្រយោជន៏ចំពោះសព្វសត្វ​ទាំង​​អស់ នៅពេលដែលយើងចាប់ផ្តើមគិតតែពីប្រយោជន៏ផ្ទាល់ខ្លួន?

    នៅពេលដែលយើងធ្វើដំណើរដោយប្រុងប្រយ័ត្ន ប្រដបដោយសតិ ពីមួយជំ​ហ៊ាន​ទៅ​មួយជំហ៊ាន យើងនិងមិនមានគ្រោះថ្នាក់និងបានចាកចេញពីវាលវដ្តសង្សារ។យើង​ត្រូវ​ដឹងទាន់សភាពនៃ លោភៈ ទោសៈ និងមោហៈ។កុំប្របព្រឹត្តកំហុសឆ្គង​ ដែលនាំអោយ​អ្នកដទៃ កើតទុក្ខដោយសារតែខ្លួនយើង។ចាំថា ធុលីគឺយើងជាអ្នកបង្កើតឡើង​ នៅ​ពេលដែលយើងដឹងវាច្បាស់ យើងក៏គ្មានរឿងអ្វីទៅខឹងនិងមនុស្ស ដែលកំពុងតែធ្វើអោយធុលីហើរបើងឡើងដោយការបើកលឿន​ដែរ។ចងចាំថា មនុស្សម្នា កំពុងតែបើកបរ​សុទ្ធតែសំដៅឆ្ពោះទៅរកទិសដៅដែលគេចង់ទៅក៏មិនខុសយើងដែរ។រថយន្តដែលកំ​ពុងតែដឹកដីខ្សាច់ គឹសំរាប់ផ្ទះដែលត្រូវការដីខ្សាច់សំរាប់សាងសង់ ក៏ដូចជា អ្នកបើក​ម៉ូតូឌុបនាំយកនូវស្កគ្រាប់ដែលយើងចូលចិត្តមកឲ្យយើង។បើសិន​ជា យើងមានចំណង់តិច យើង​ក៏មានបញ្ហានៃទុក្ខតិចដែរ។ត្រូវផ្តោតអារម្មណ៏ទៅលើ តំរូវការចាំបាច់របស់អ្នក ហើយកាត់បន្ថយ​ចំណង់របស់អ្នក។តើអ្នកអាចមើលឃើញនូវវិធីដើម្បីបន្ថយ​ល្បឿននៃកងទុក្ខទេ?

    កាត់តបន្ថយវា ពីមួយជំហ៊ានម្តងៗ។ចូរចងចាំថា នៅពេលដែលវិលវលនៅក្នុងវដ្ត​ដូចជាកូចក្មេង នៅពេលវាធ្វើអោយយើងសើច យើងនិងមានអារម្មណ៏ថាសប្បាយ។​វិលចុះវិល​ឡើងដើម្បីបន្ថយបន្ធូរអារម្មណ៏តានតឹងក្នុងចិត្ត។យើងឃើញអ្នកខ្លះដួលនិងកំពុង​តែឈឺចាប់ អ្នកខ្លះស្រួល​ អ្នកខ្លះមិនស្រួល អ្នកខ្លះទៀតសប្បាយ។វាគឺជារឿងឆាកកំផ្លែងអញ្ចឹងដែរ ​​ប្តងសប្បាយ ប្តងទុក្ខ ក៏ដូចជាការវិលវល នៅក្នុងការវិលក្នុងវដ្តសង្សារនេះដែរ ម្តងសុខម្តងទុក្ខ។នៅពេលដែលយើងបើកបរកាន់តែលឿនទៅៗ មិនយូរមិន​ឆាប់ យើងនិងមុខជាអស់កម្លាំង ដូច្នេះមិនយូរមិនឆាប់ សេចក្តីសុខរបស់យើងនិង​ក្លាយទៅជាទុក្ខផងដែរ។

    ប្រសិន​បើ អ្នកបានយល់កាន់តែច្បាស់ថា ការវិលចុះវិលឡើង និងមិនកាត់ផ្តាច់នូវសេច​ក្តីសុខ ដូច្នេះអ្នកត្រូវតែបន្ថយល្បឿនជាបន្តបន្ទាប់ម្តងបន្តិចៗ។អ្នកខ្លះដឹងថា ខ្លួន​ឯងធ្លាប់មានគ្រោះថ្នាក់ហើយ តែនៅតែបើកលឿន ហើយនៅត្អូញថាឈឺទៀត ដូច្នេះមានតែ​គេទេ ដែលត្រូវស្វែងយល់ពីខ្លួនគេ។ដល់ពេលវេលា ដែលយើងត្រូវស្វែងយល់ពីព្រះធម៌​របស់ព្រះពុទ្ធ​ ដែលព្រះអង្គទ្រង់សម្តែងថា អារម្មណ៏ដែលជាសុខ ជារឿយៗ​រមែងរលត់ក្នុងអារម្មណ៏ជាទុក្ខ​​ ដូច្នេះទាំងពីរសុទ្ធតែជាហេតុនាំអោយមានទុក្ខ។

    យើងអាចចាប់ផ្តើមអនុវត្តប្រតិបត្តិចំណេះដឹងនេះបាន ក្នុងពេលធ្វើដំណើរត្រូវមានស​តិក្នុងការជាន់ហ្វ្រាំង ដើម្បីដឹងថា​ កន្លែងណាដែលយើងត្រូវឈប់។បើសិនជាយើងមានការ​អនុគ្រោះ​អនុញ្ញាត​អោយអ្នកដទៃទៅលឿនជាងយើង យើងរមែងចាំថា យើងប្រាកដ​ជា​​អាចធ្វើអោយអ្នកដទៃផ្សេងទៀត និងខ្លួនឯងឈឺផងដែរ។ត្រូវ​មានសតិប្រុង​ប្រយ័ត្ន​​ ​​ត្រូវ​​សួរខ្លួនឯងគ្រប់ពេលវេលា ហេតុអ្វីបានជាដូច្នេះ?តើវាកើតអាចកើតឡើង​ដូចម្តេចទៅ?តើវាមកពីណា?កុំចេះតែជឿតាមគេដោយល្ងិតល្ងង់។ប្រសិនបើមនុស្ស​គ្រប់គ្នាៗនិងយល់និងប្រតិបត្តិតាមចំណេះដឹងនេះត្រឹមត្រូវនឹងមិនមានទុក្ខពោលគឺគ្មានអ្វីដែលត្រូវប្រតិបត្តិដែរ។

    ផ្លូវដែលយើងត្រូវដើរគឺជាសមរភូមិប្រចាំថ្ងៃរបស់យើង។នៅពេលធ្វើសង្រ្គាមយើងមិន​អាចទប់កំហឹងដោយកំហឹងបានទេ អ្នកមិនអាចច្បាំងលោភៈនឹងលោភៈបានទេ និងមោហៈ និងនាំអោយមានមោហៈដទៃផ្សេងទៀតកើតឡើងបាន។

    យើងមិនអាចច្បាំងតតាំងទុក្ខ ក្នុងពេលធ្វើដំណើរ ដោយសារតែយើងមានឡានធំ ដែល​អាចបើកបរបានលឿនជាង និងស្រួលជាងគេនោះទេ។ចូរចងចាំថា មួកការពារសុវត្តិភាព និង​ម៉ាស់ ​អាចការពារខ្លួនអ្នកបានបន្តិចបន្តួចប៉ុណ្ណោះ វាមិនអាចជួយយើងគ្រប់ពេលវេលាបានទេ។​នៅពេលយើងប្រើអាវុធកាន់តែធំ គេក៏ប្រើអាវុធកាន់តែធំប្រឆាំង​នឹងយើងដែរ។ដូច្នេះ របាំងការពារ និងបាំងការពារអុស្ម័ន និងមិនអាចការពារយើងបានដែរ។

    យើងត្រូវក្រលេកមើល នូវហេតុដែលនាំយើងឆ្បាំង និងចាប់ផ្តើមស្វែងរកក្នុងខ្លួនរបស់​យើង​។មិនយូរមិនឆាប់ យើងអាចឃើញថា សត្រូវរបស់យើង គឺចិត្តរបស់យើងនឹងឯង។ដោយសា​រ​តែទុក្ខនេះហើយ ទើបជាហេតុនាំអោយកើតករុណា។ពីមួយដំណាក់កាលទៅមួយដំ​ណាក់កាល យើងអាចមានលទ្ធភាពកាត់បន្ថយនូវវដ្តនៃសង្រ្គាម។អ្នកខ្លះអាចសួរ​ថា តើយើងអាចផ្តើមប្រតិបត្តិតាមដើម្បីកាត់បន្ថយវដ្ត នៅពេលដែលយើងកាន់តែជាប់​ជ្រៅទៅៗឬ?

    តើវាត្រូវតែទៅកាន់ទីនោះឬ?

    អ្វីដែលល្អបំផុត គឺតែងតែចាប់ផ្តើមពីការដើរផ្លូវ។ចិត្តរបស់យើង គឺកំពុងជំរុញអោយ​យើងជិះកង់ទៅកាន់កន្លែងណាមួយ។ជាការល្អណស់ ប្រសិនបើយើង តែងតែសួរខ្លួនឯងថា​តើខ្ញុំត្រូវតែទៅទីនោះឬ?តើខ្ញុំត្រូវតែទៅទីនោះបានលឿនដូចដែលខ្ញុំបានគិតឬ?ពេល​វេលាជាច្រើន ដែលយើងឃើញថា តាមការពិតទៅ វាគ្មានអ្វីដែលត្រូវចាំបាច់ទេ។ពេលវេ​លាដែលយើងប្រញ៉ាប់នោះ គឺដោយសារតែយើងភ្លេចរបស់អ្វីមួយ​ ដូច្នេះទើបយើង​ធ្វើវា។តាមមធ្យោបាយនេះ យើងអាចកាត់បន្ថយការធ្វើដំណើរ ព្រមទាំងអាចសន្សំ​ការចំណាយថែមទៀត។

    តើតាមមធ្យោបាយដ៏ល្អមួយណា ដើម្បីធ្វើជាមាគ៌ារបស់យើង?

    ជាច្រើនដងណាស់ ដែលយើងខ្ចិលច្រអូស ហើយយកម៉ូតូជិះដល់​ 100​ម៉ែត្រ។ដើម្បី​ដើរ​ក្នុងមួយ​គីឡូម៉ែត្រ យើងទំនងជានឹងត្រូវការពេលវេលា 15 ​នាទី។នៅ​ពេលដែលយើងប្រាកដ​យើង និង​ឃើញថា ផ្លូវធ្វើដំណើរជាប្រចាំថ្ងៃរបស់យើងភាគច្រើន គឺមានចម្ងាយតិចជាង ​1​ គីឡូម៉ែត្រ ពីខ្លួនយើង។ការធ្វើដំណើរដោយថ្មើរជើងក្នុងមួយគីឡូម៉ែត្រ និងធ្វើខ្លួនយើង​មានសុខភាពល្អ​ ហើយថែមទាំងមិនបះពាល់ដល់មនុស្សនៅជុំវិញខ្លួនយើងទៀត។មួយវិញទៀត យើងកំ​ពុងតែ សន្សំលុយ និងកំពុងតែបន្តជួបមនុស្សជុំវិញខ្លួនយើងថែមទៀត។

    តើគមនាគមន៏ប្រភេទណា ដែលនឹងមិនមានគ្រោះថ្នាក់?

    មនុស្សមួយចំនួនមិនមានលក្ខ័ណ្ឌអ្វីដែលត្រូវដើរឆ្ងាយទេ។មនុស្សខ្លះទៀត ត្រូវតែប្រញាប់ប្រញាល់រួសរាន់ ដើម្បីទៅធ្វើការងាររបស់ពួកគេ ដែលនាំអោយវាមិន​អាចជឿសរួចបានឡើយពីការធ្វើដំណើរដោយប្រញាប់ប្រញាល់។ពីមួយជំហ៊ានម្តងមួយជំហ៊ានម្តង វាមានសារៈសំខាន់​ណាស់។មតិមួយស្តីពីការធ្វើដំណើរ គឺការធ្វើដំណើរតាមកង់អគ្គិសនី។វាប្រកដជានិងមិន​លឿនដូចជាឡានម៉ូតូទេ ប៉ុន្តែចរាចរណ៏នៅទីក្រុង មិនអាចអោយយើងធ្វើដំណើរបានលឿនដូចជាកងទេនៅពេលចង្អៀត។ការជិះកង់អគ្គិសនី វាចំណាយប្រហែលជា 500​ រយរៀលប៉ុណ្ណោះ​ សម្រាប់ភ្លើងអគ្គិសនី តែវាអាចអោយយើងធ្វើដំណើររហូតដល់ 50 គីឡូម៉ែត្រ។វាចំណាយតិចជាងការ​ធ្វើដំណើរដោយឡានម៉ូតូ​ ហើយវាធ្វើអោយយើងសប្បាយដោយសារតែគ្មានសំឡេងរំ​ខាន។

    បើសិនយើងត្រូវការអ្វីមួយសំរាប់ធ្វើដំណើរ តើប្រភេទយានយន្តណា ដែលប្រសើរ​បំផុត?

    ដូចជាយើងចង់ជួយអ្នកដទៃផងដែរ វានិងងាយស្រួលក្នុងការសម្រេចចិត្ត។ប្រសិនបើ​យើងចំណាយទឹកប្រាក់លើអ្នកបើកបរយើងនិងឃើញថា 50 ភាគរយនៃលុយទាំងនោះ​ត្រូវបានចំណាយសម្រាប់ចាក់សាំង។ដូច្នេះលុយ 50 ភាគរយហ្នឹង​ និងត្រូវបានដោយផ្ទាល់​ ទៅឲ្យប្រទេសក្រៅ ហើយ​នៅទីបញ្ចប់ យើងសល់មកវិញនូវខ្យល់កខ្វក់បំពុលបរិស្ថានយើងប៉ុណ្ណេះ​ និង 25 ភាគរយផ្សេងទៀត ត្រូវបានអ្នកបើកបរយកទៅជួសជុលរថយន្តនៅពេលវា​ខូចជាបន្តបន្ទាប់។លុយទាំងនោះ និងមិនមានប្រយោជន៏អ្វីដល់​ ទាំងអ្នកបើកបរ និងទាំងយើងផងដែរ។ប្រសិនបើ យើងចំណាយលុយទាំងនេះ សម្រាប់ជិះស៊ីក្លូ យើងនិង​ឃើញថា លុយទាំងនោះនិងមានប្រយោជន៏រហូតដល់ជិត 100 ភាគរយ ដល់ម្ចាស់​ស៊ីក្លូ​ផង និងខ្លួនយើងផង។លើសពីនេះទៅទៀត អ្នកថែមទាំងកំពុងជួយថែរទាំការពារ​បរិស្ថាន របស់យើងថែមទៀត។តាមការពិត យើងគួរតែជួយលើកកំពស់ដល់ប្រជាជន ជារៀងរាល់ថ្ងៃ ពីព្រោះ ពួកគេបានផ្តល់អោយយើងនូវលទ្ធភាព ដើម្បីអោយយើង បាន​ធ្វើអំពើល្អ សំរាប់ខ្លួនឯង និងអ្នកដទៃផ្សេងទៀត។

    តើយើងគួរប្រកាន់យកអាកប្បកិរិយាដូចម្តេច ក្នុងពេលកំពុងធ្វើដំណើរ?

    តាំងនាមអោយពុទ្ធសានិក ឬក៏យើងអាចនិយាយថា ជាប្រជាជនកម្ពុជា យើងគ្រាន់​តែ​ត្រូវការចាត់ទុកអ្នកចូលរួមចំណែកដទៃផ្សេងទៀតថា ជាសមាជិកគ្រួសាររបស់យើង ឬជា​ភ្ញៀវរបស់យើង។យើងបានដឹងយ៉ាងច្បាស់ហើយថា របៀបរបនៃការរស់នៅរបស់ប្រជា​ជនកម្ពុជា គឺខុសពីប្រទេសដទៃៗផ្សេងនៅលើពិភពលោក។ដូច្នេះ ហេតុអ្វីបានជាប្រជាជនកម្ពុជា មិន​មាន​បញ្ហា​ចរាចរ?ប្រជាជនដូចគ្នា ប្រទេសដូចគ្នា កុំប្តូរចិត្តរបស់អ្នក នៅពេលអ្នកជិះនៅ​លើរថយន្ត​ កុំភ្លេចថា សតិ គឺជាមធ្យោបាយដែលអាចជួយបញ្ជាសការគ្រោះថ្នាក់ និងជាអ្នកជួយការពារជីវិតអ្នក គ្រប់ពេលវេលា។ប្រសិនបើ អ្នកឃើញអ្នកដទៃប្រញាប់​ប្រញាល់ចង់ទៅមុន អោយគេទៅមុនចុះ តែមិនត្រូវបើកជៀសទៅខាងចិញ្ចើមផ្លូវពេកទេ​។យកចំណែកផ្លូវល្មមដែលអ្នកត្រូវការ តែមិនត្រូវរំលោភលើផ្លូវគេទេរហូតដល់គេ​ចុចស៊ីផ្លេខាងក្រោយទេ។ប្រសិនបើ អ្នកធ្វើដូច្នេះបាន អ្នកដទៃទៀតប្រាកដជានិងជឿជាក់ថា ពួកគេគឺខ្លាំងជា​ង​អ្នកមិនខាន។យើងត្រូវតែមានចិត្តល្អ និងចេះជួយទុក្ខធុរៈអ្នក​ដទៃ​តែមិនត្រូវបោះបង់ខ្លួនឯងឡើយ។ជារឿយៗ យើងត្រូវក្រឡេកមើលមនុស្ស​ចាស់ជរា​ជាមុន។មនុស្សចាស់ និងក្មេង តែងតែពុំនាក់អាស្រ័យលើចិត្តជាសប្បុរស​របស់អ្នក ដូច្នេះអោយអ្នកទាំងអស់នោះទៅមុនចុះ។ទំនងជាអ្នកនិងឲ្យអ្នកដទៃ​ផ្សេងទៀតរួមដំណើរជាមួយយើងផង។

    នៅថ្ងៃឈប់សំរាក គឺជាថ្ងៃដែលគ្រោះថ្នាក់បំផុត តើយើងត្រូវធ្វើដូចម្តេច ដើម្បីអាចអោយ​ការធ្វើដំណើររបស់យើងបានកាន់តែប្រសើរ?

    ជាពិសេសនៅថ្ងៃឈប់សំរាក យើងឃើញ របៀបដែលធ្វើអោយជីវិតរបស់យើងផ្ទុយ​ស្រឡះទៅ​និង​អត្ថន័យ​​របស់​ព្រះពុទ្ធសាសនា។តើវាមិនឆ្កួតទេឬដែលថា កម្មវិធី​បុណ្យក្នុងព្រះពុទ្ធសាសនា ជាបុព្វហេតុដែលនាំអោយគេមានទុក្ខ? មនុស្សម្នាក់​ៗ សុទ្ធតែប្រញាប់ប្រញាល់ ទៅជួបជុំគ្រួសាររបស់ពួកគេ ឬទៅចូលរួមប្រារម្ភកម្មវិធី​បុណ្យហ្នឹង។ភាគច្រើនយើងតែងតែចូលរួមក្នុងកម្មវិធីជប់លៀងមួយហើយមួយទៀត។ពីបីថ្ងៃក្រោយមកទើបដឹងថា វាធុញទ្រាន់ ថែម​ទាំងអស់លុយទៀត។ចាំថា អារម្មណ៏ជា​សុខនិងបណ្តាលអោយមានអារម្មជាទុក្ខដែរ។វាតិចទេ​ តែយូរទៅវាច្រើនទៅៗ។វាល្អ​ណាស់ ដើម្បីសម្រេចចិត្ត ធ្វើនូវព្រិត្តិការណ៏ខ្លះក្នុងចំណោមព្រិត្តិការណ៏ទាំងអស់ តែ​មានការសប្បាយតែតិចតូចក្នុងកម្មវិធីបុណ្យ។ជាដំដូង យើងនិងមានពេលវេលាគ្រប់គ្រាន់ ដើម្បីទៅ​ជួបមនុស្សដែលយើងមិនបានជួបពីមុនជារឿយៗ ដូច្នេះ ពេលវេលានិងលុយរបស់យើង​និងផ្តល់កិត្តិយសដល់ពួកគេ។ប្រសិនបើ អ្នកចង់ទៅជួបនណាមួយ ដែលជាមនុស្សជាទី​ស្រឡាញ់របស់អ្នក ក្នុងអំឡុងពេលឈប់សំរាក អ្នកត្រូវតែរៀបចំវា អោយបានវែងឆ្ងាយទុកជាមុនទើបជាការល្លប្រសើរ។អ្នក​​អាចនិងទៅនូវថ្ងៃណាមួយមិនខាន មិន​យូរមិនឆាប់ ជាងអ្នកដទៃដែលចង់ទៅនោះទេ។កុំទទួល​ទានគ្រឿងស្រវឹងក្នុងពេលបើកបរ។នៅពេលខ្លះនៅពេលជួបជុំមិត្តភ័ត្តិ យើងតែងតែចូលចិត្តទទូលទានស្រាបៀរ និងសុរា ដែលជាគ្រឿងស្រវឹងជាមួយមិត្តភ័ត្តិ និងជជែកគ្នាលេងពីរឿងអតីតកាល។នៅ​ពេល​ដែល​យើង​មានលទ្ធ​ភាព​ចំណាយ​លុយទៅលើកម្មវិធី​ដូច្នេះ យើងមិនគួរលោភ​ ទៅចំណាយច្រើនជាងនេះ ដើម្បីទៅជួល​អោយគេនាំយើងមកកាន់ផ្ទដោយសុវត្ថិភាពដែរ។

    នៅក្នុងវប្បធម៌របស់យើង យើងធ្លាប់តែធ្វើអំពើល្អ ចុះការបើកបរវិញ?

    ដូចដែលយើងបានដឺងមកហើយថា យើងបានបណ្តាលអោយកម្មច្រើនណាស់កើតឡើង ​ប្រសិនបើ យើងចង់ទៅកន្លែងណាមួយបានឆាប់ហើយបានសុខថែមទៀត។ការប្រព្រឹត្តិនូវ​កម្មជាកុសលភាគច្រើន​ តាមពិតបណ្តាលអោយមានអកុសល ច្រើនជាងកុសល។ប្រ​សិនបើ យើងសំរេចចិត្តទៅវត្ត ឬក៏ដើម្បីចូលរួម​ក្នុងកម្មវិធីបុណ្យព្រះ​ពុទ្ធសាសនា សូចកុំទៅដោយឡាន ឬម៉ូតូ។ចូរស្តាប់ និងរៀនតាមព្រះពុទ្ធ និងគោរព​ប្រតិបត្តិតាមពុទ្ធោវាទរបស់ព្រះអង្គ។មិច្ឆាទិដ្ឋិចំពោះព្រះធម៌ ក្នុងវេលាដ៏ប្រញាប់ប្រញាល់របស់អ្នក​ គឺជារឿងធំណាស់។ព្រះធម៌ជាអកាលិកធម៌ ដែលជាធម៌ឲ្យនូវផលមិនរងចាំកាលឡើយ។ប្រសិនបើ​អ្នកចង់ធ្វើអំពើល្អ អ្នកត្រូវតែធ្វើវាដោយខ្លួនឯង។ការធ្វើដំណើរដោយថ្មើរជើង គឺជា​មធ្យោបាយដែលធ្វើអោយមានសុខសន្តិភាព។

    ជារឿយចូររំលឹកដល់ព្រះពុទ្ធគុណ! មនុស្សគ្រប់រូប អាចសម្រេចការត្រាស់ដឹងដោយខ្លួនឯង ក្នុង​ជាតិជាបច្ចុប្បន្នបាន។ចាប់ផ្តើមប្រុងប្រយ័ត្ន ហើយអ្នកនិងជាអ្នកឈ្នះរួចចាកវដ្តសង្សារ។​ដោយយ៉ឺតៗ! មួយដំណាក់កាលម្តងមួយដំណាក់កាលម្តង!

    សូមឲ្យសព្វទាំងអស់រួចផុតចាកទុក្ខ​ សូមឲ្យសព្វសត្វទាំង​អស់បាននូវ​សេចក្តី​សុខ។

    ភិក្ខុ​ ហ៊ ហុង

    Who is the winner in the traffic of life?

    Dedicated especially for Cambodians but useful for everyone.

    When you look at the circle you can see people making their rounds on it. There are people in cars, on bikes, on carts, on motorbikes, in aeroplanes and also on feet. What do you think, who is the fastest? Who is the best? Who will win on the circle of traffic? Will it be the man in the car or maybe the man in the aeroplane? What do you think? Are you still sure who is faster?
    Select one and turn the circle a little, then prove it again. If you try it several times you may see that in a circle everyone is the first, everyone is right in between and also the last. It only depends on the view and on the perspective of looking at it.
    There is no final in a circle – like the circle of life. No beginning and also no end. We are all turning in the circle of life, the circle of birth, aging, sickness and death. As we can understand now death is not the end of the circle; it is just a point on the way, like birth is not the start of a race.

    Let us look at the circle again. When we focus on the man in the car we might think that he is faster than the walker, but if we look further it is obvious that he has still a long way to reach the back of the walker. He may turn more rounds on the circle in a certain time span but he will never be faster, better or the winner. He is still on a circle of no start and no end.
    As birth, death and all the other happenings in our lives are only points on the circle, there is no need to hurry! We will never be the first or the last, and there is also no need to be faster. The one who is moving fast soon will be behind again. The old one dying today will soon be another youngster after rebirth. No need to waste our energy on rushing! But do prove for yourself if the told is true or not!

    We often make the mistake to think only in small distances, only as far as we can see. Like living on a round planet we still believe that the land is flat even and forget that we are on big ball. It is because we can not see the whole, only as far as our horizon is. We often think only from here to there, creating fictive ends or aims that we are after. As soon as we have created one aim there is nothing more important for us than to reach this point. Finally getting there over time we realize that we haven’t accomplished anything. Sometimes it is a place or a material item as a status quo that we cling to. Having stilled the yearning for something special to us it turns out not to function as an actual goal anymore.
    How many times do we feel that we are moving too slow and try to accelerate the speed? Remember the circle! Being faster causes only more loops on the circle but still does not let us reach any aim. On a circle there is nothing to call an aim, a start or an end. As soon as we reach a point – we can call it a fictive aim – we suddenly start to search for a new one and when we get to any point boredom and dissatisfaction inevitably set in after a short while. Let’s take the thought of needing to eat out in a restaurant. To get there easily, in a comfortable way and to be there in no time, above all – this all comes to mind within a second. Rushing to find nice clothes we hurry into a comfortable vehicle to bring us to the place where food is served. Once there we are impatiently waiting for the food we have ordered. After the meal uneasiness comes up after having called the waiter several times to pay. In fact boredom has struck in again and thoughts of what to do next at home have come up while waiting for the bill. And so we rush home. In fact, nothing has happened, nothing has changed. The nice food does not give us any pleasant feelings anymore and after a while we will be hungry again. We are still unsatisfied and searching for another aim in the hope it is for real.

    What are we searching for? Why do all the countless beings keep rushing around in search for something, and what makes them struggle to be better, all of the time? What do we need to find and what is the reason for all the searching?
    Happiness! Every being in our world is at one point the same may he be intelligent or primitive, rich or poor, beautiful or ugly, small as an ant or big as an elephant, we all want to be happy.
    The gecko eats the insect, because he likes to be happy. The woman beats her children because she likes to be happy. The thief steals the car because he likes to be happy. The gangster is selling drugs because he likes to be happy.
    One rides a bike, dreaming of a motorbike, thinking he will be happy if he owns one. If we ask a motorbike driver: “Are you happy as it is?” He answers that a car would make him really happy. Asking a rich man in a big car if he is happy will probably leave us unanswered. Too busy to get somewhere else fast to find happiness he won’t even have the time to listen to our question.

    How can we find happiness? Can it be found in the circle of life? How can we escape from the circle of life?

    First we need to understand what keeps us in the circle and what makes the circle turn around so that we can not escape from it and are not able to find happiness in peace.
    In Buddhism the reason what keeps us on the circle like the gravity keeps us on the ground, is called karma. Many understand karma as something mysterious. It is, in fact, a very simple natural rule. Karma is nothing more than your action. How ever you act, think or speak, will lead to consequences. Karma is caused in the moment you are acting. We can understand karma as a seed created by our actions. If the seed has the right conditions it will ripen and grow. Some action will cause seeds that will bring us sweet fruits and other will cause bitter fruits. Sometimes the seed grows very quick after the cause and sometimes lifetimes later. Whatever we do the seed will sooner or later ripen and follow us like our shadow. Karma is what we carry with us and what makes us so heavy to be not able to escape from the circle. Maybe we can see it as a big bag of rice that we need to carry. It is so heavy that we are not able to jump high, sometimes it is so heavy that we hardly can carry it. In our hurry sometimes the seeds can not slowly ripen. As the bag grows heavier and we are still trying to be faster we will fall and lot of seeds will ripen fast. So when we are running in a rush we may not see them ripen or may not give them time to ripen for a while. If we move slowly, one by one will ripen and we can start to look at them and we can start to understand karma – the seeds of our action.

    So what keeps us turning and mostly trying to get faster on the circle? The Buddha had explained about the three destructive mindsets: Hate, greed and delusion are the three poisons which are forcing us to turn on the wheel. Hate, greed and delusion are hindering us to let the seeds ripen step by step. Moreover, the poisons of our mind are forcing us to produce more and more karma. Look for yourself if it is true!

    Sometimes we are infected by greed and think we must have this or that. We organize a fast vehicle to get it fast, and in that way we are joining the race every day. On the many streets that we once built to reach someplace as fast as possible to get all thought-of- necessaries it is obvious that hate also grows very fast. Not only once do we push the horn because somebody is between us and our aim. We are maybe thinking: “Hey, get lost stupid! I must drive there. Can’t you see?” Anger and hate is growing steadily and we let it out by pushing the gas. Hate and anger let us think that we are strong and fully right and we believe that whatever we do is important. We are strong, fast, better and in the right.
    The strong belief in something to be right that turns out to be wrong – or a short distance’s view ignoring the fact that the perspective seen is only a part cut out of a circle – this state of mind is called delusion.
    Out of hate, greed and delusion we do so many things wrong forcing more and more hate, greed and delusion, and endless seeds of bitter fruits are born again. Every day we can see the results of the produced karma. Hundreds of people are daily involved into accidents in our capital. The hospitals of our country are full of victims of their own falls. Probably more people are dying in the traffic than in that what we call “war”. In fact, street traffic is our modern kind of war. A war bigger than any war before, had not only involved nearly every country in the world it also makes our nature and environment a suffering part of it.
    Sometimes we are not thinking of everything. However, it is a fact that we are all suffering under the causes of the street traffic like dust and noise. Countless diseases like cancer, lung problems, asthma, and skin diseases are affected if not caused by it. We already know that the climate is severely changing and many natural catastrophes are caused by this change. Millions of beings like dogs, snakes, frogs, insects and so forth, are constantly dying daily under our wheels.
    The money for the vehicles is coming from the forests we still continue to cut. The forest that has been enabling lives over thousands of years. The forest which provides us the air we need to breath and keeps our climate in balance.

    To escape from the wheel of suffering is only possible when we reduce the speed that makes a wheel and get more and more slowly. Step on the breaks! …slowly and continuously speeding down.

    One of the most important teachings of the Buddha was not to simply believe. Do not simply believe because it was taught by your teacher, do not simply do it, because everybody does it or your ancestors did. Accept only what you had seen with your own eyes. Prove it! Take your time and sit down on the sidewalk, watch the traffic which is reflecting our lives, watch the passing faces. There is nothing to believe in Buddhism.
    As we know the dust we are breathing is in fact caused by ourselves and as an accident is only the ripening of our karma, we may start to think about how to step on the break, how to protect us from producing more and more karma.
    We do not need to be worried about karma; it is only what we had done before. It is more useful to focus on not producing more unpleasant karma than to worry about the causes for our old actions.

    Step by step! The Buddha was walking all his lifetime until his death and never took a ride. Step by step we are able to look at what we are doing, what we are causing and where we put our feet on. Our horizon starts to get bigger and we are starting to be able to see more than only one fictive point. When we are able to see also to the sides, up and down we may start to understand the world and our life. Buddha taught to be mindful, to be aware. Mindfulness is the way to find the reality, and at the same time mindfulness is our protector. In being aware it is possible to make a step to the side. Starting to be aware we are able to move more safely in the traffic. If we focus only straight ahead we do not see what comes from the side. If we are talking with somebody or thinking on something we may not be very attentive in the traffic and are easily involved into an accident.

    Open your eyes and train yourself to have a broad view. The more you are aware the easier and safer you will move. Out of awareness slowly grows compassion and wisdom as to understand that the one in front of us is not really different from us. He also has a focus on a fictitious aim. He is suffering like we all do. Right now he may also be infected by one of the three poisons, remind yourself. We understand that even if he is between us and our aim he is, in fact, not a bad person and has not the motivation to hinder us. So out of this realization it is not hard to let him go first. Our self already knows that there is no need to hurry. Don’t worry about him, he will know too, one day. Sooner or later he will see a compassionate smile and will start to ask himself: “How can he smile and be happy although I am faster than him? Why I am still suffering although I have the biggest car?”
    Wisdom will also grow. One day you will start to think why you need the money you have worked so hard for. You will find out that it is cheaper to move slow and understand that in the daily fifteen minutes in which you try to be faster won’t pay for your motorbike and the gasoline. You will find out that your body feels much healthier after a good walk and that it is cheaper than a fitness center which steals a lot more time than supposed.
    As wisdom and compassion grows our ignorance disappears likewise. You will meet much more people than before. You will start to look around you, experience the world, the trees, the birds and playing children. You already had experienced it in your lifetime before. Remember your childhood! You had less than today and you had enjoyed every minute of your time: Riding bike with your friends to school, walking over the rice fields and exploring the wonderful nature, picking up fruits and resting under a tree.

    Buddha taught us to look at us first. When we are not healthy we are not able to help others. This seemingly simple truth is easily misunderstood. Being ignorant we may think that having a big car makes one wealthy, happy and the ability to help others.
    Yet we know even a big car does not make happy and the one who owns it is not freed from greed, hate and delusion. The money and the big car cause a lot of suffering, the gasoline destroys our climate and a lot of beings are dying under the big wheels. A thought like this is a delusion. This kind of thinking does not improve a situation but is born out of greed and will cause more and more karma and keeps us suffering. We need to start to be really selfish in a smart way, start focusing on really benefiting, in order to make our rice bag gradually lighter. By really taking care of ourselves it is impossible to hurt other beings and helping others is a natural process from within. Can you see the benefit for all when you start to be really selfish?

    If you move mindfully, step by step, you are no more in the danger to miss the exit from the circle of life. Be always aware of greed, anger and delusion. Do not make the mistake to accuse others for your suffering. Remember the dust you produce when you realize getting angry about a young guy thrusting up a dust cloud by driving by fast. Remember that many on the streets are driving just for the wants of others and also yours. The truck is carrying sand for a wanted house; the motorbike driver brings candies that you prefer. All our problems are caused always by ourselves! If there are less wants, we will have fewer problems. Focus on your real needs and reduce your wants. Can you already see how to speed down the wheel of suffering?
    Turn it down, step by step. Remember when spinning around in circles as a child, when it made you laugh aloud and you had a pleasant feeling. Turning round and round to finally slowing down due of out of breath or tiredness. While some would fall down and hurt themselves, some would get unwell and some just enjoyed.
    It may be funny to turn in circles, faster and faster, but as you get out of power sooner or later the fun will end in unpleasant feelings.
    If you have realized that the spinning around will not end in happiness you need to slow down gradually. Some are doing it till the end and are falling at least. Some are stopping very fast and feel sick. There are also some which will do it again short after the fall. It is up to you how to care about your life. It is only a question of time that we understand the teaching of Buddha that pleasant feelings are always ending in unpleasant feelings – so both of them are causing suffering.

    We can start to practice this knowledge while in the traffic and stepping on the brake slowly knowing well where we need to stop. If we get into the mood of “let’s go faster” we remember that we easily could get hurt ourselves or others.
    Be mindful, ask yourself all the time: “Why is it like this? How could it happen? Where is that from? …” Do not follow blindly. If everyone would understand and practice this knowledge rightly there would be no suffering – and no need to follow.

    Our streets are the battlefields of our days. As in a war, you can not stop hate with hate, you can not fight greed with greed, and one delusion (selfish opinion) will cause another delusion.
    You are not able to fight the suffering of the traffic with a bigger, faster and more comfortable car. Helmets and masks will help a little but they can not protect you at all. A bigger weapon will bring a bigger weapon against you. Also shields and gas masks will not protect you.

    We need to start looking what makes us struggle and start searching in ourselves. We may find out soon, that our only enemy is our own mind. Out of suffering grows compassion. Step by step we are able to slow down the circle of war.
    Some may ask: How can we practically start to slow down as we are deeply involved?

    • Is it needed to go there?
    The best is always to start from the root. Our will is forcing us to make ride to a place, so it is good if we always ask ourselves: “Do I need to go there? Do I need to be there as quick as I think?” Many times we will find out that in fact there is no need. Many times we find ourselves rushing because of having forgotten something. So another ride has to be done. On this way we are able to reduce a big part of your daily ways and also save a lot of money.

    • Which is the best way to make our ways?
    Many times we are just lazy and take the motorbike to ride 100m. To walk one kilometer we will properly need 15 minutes. When we are exact we will see that most of our daily ways are less than a kilometer far from us. Even a walk of two kilometers will be honored with a better health from our body. Walking keeps us healthy and also all other beings around us. One more time we are saving money and we are meeting people.

    • What kind of transport will not be so harmful?
    Some people are not in the condition to walk very far. Also some people are already so much involved in the daily rushing that they will not quick find a way to escape from it. Step by step is important. One opinion of transportation would be an E-bike. It is maybe not that fast as a motorbike but in the city traffic you may not be able to drive faster as a bike. To ride an E-bike costs about 500 riel for electricity for 50km. That is far cheaper than a motorbike could ever be. You will also enjoy that it makes no noise.

    • If we need something to transport, what kind of vehicle would be the best?
    As we like to support others as well it is easy to decide. If we pay a motorbike driver an amount of money, 50% of the money will be used for gasoline. So 50% of our money goes directly out of our country and in the end only smog is left behind. Another 25% the driver needs to fix his bike continually. Also this money is neither a benefit for the driver nor for us. If you spend the same money for a cyclo your money will nearly 100% benefit the driver and your country. Moreover, you are also protecting your environment. In fact, we should honor people like cyclo drivers every day, because they give us a possibility to make a good deed for us and all others.

    • How should we behave in the traffic?
    Like a Buddhist, or we could say like a Cambodian! Patient, helpful and mindful, we only need to see the other participant as our family members or our guests. We already know very well how a Cambodian is different from many other countries. So why not be a Cambodian in traffic issues? The same people, the same country – do not change your mind in the moment you step on a vehicle. Don’t forget that mindfulness is the way to the exit and also your protector all the time. If you see somebody in hurry let him go first, but do not drive too narrow to the side. Take the space that you need and do not jump when you hear a horn in your back. If you are making yourself too small and give others the belief that they are strong, you will be rolled over one time. Be kind and helpful but do not give up yourself.
    Always look at the not strong people first. The old people and the children are dependent on your kind behavior. Let people on feet be always the first. Maybe you will give somebody else also a ride.

    • On holidays are the most accidents, how can we act in a better way?
    Especially on holidays we can see how contrary your life is to the meaning of Buddhism. Isn’t it crazy that Buddhist festivals are causing so much suffering? Everybody is in hurry to meet his family, go to this celebration and to that celebration. Mostly we are eating all the time and one party follows the other. After some days we are tired and also out of money. Remember that pleasant feelings are causing unpleasant ones soon. Less is mostly more! It is good to choose some events out of all of them and really enjoy those few. First you will have real time for the people you do not meet so often and also your health and budget will honor it. If you like to meet some loved people during the holidays, plan it for a longer time. You can go some days sooner or also one day later than all others do.
    Don’t drink and drive. Sometimes we enjoy it to sit down with friends and talking about old times, we also like to drink some beer or wine. As we are able to spend a lot of money for the celebration, we should not be greedy to spend a little more to hire a taxi to bring us home safely.

    • In our culture we use to make good karma actions. What about the driving?
    As we know, we are causing a lot of karma if we want to get somewhere fast and comfortable. Many intentions to create good karma are in fact causing more bad than good. If you decide to go to the pagoda or take part on a Buddhist festival, do not use a car or a motorbike. Listen and learn from the Buddha and honor his teachings in the way you learn from him. To make a good deed means to do it mindfully. The misunderstanding of the Dharma in our rushing times is big. The Dharma is timeless, the time of comfort and vehicle will have an end. If you like to do something good, you need to do it yourself. Walking is the way to make it peacefully.

    Always remember the Buddha! Every being is able to reach enlightenment in its present life. Start to be mindful and you will be one winner out of the circle of life. Slowly! Step by Step!

    May all beings free of suffering, may all beings find happiness.
    May the benefit of this little book be greater than the suffering its producing had probably caused.

    [Message last modified 06-24-2012 08:40am by hanzze]

Viewing 1 post (of 1 total)