តំលើងហាងអិនរ័រណែត ( Internet café ) នៅកម្ពុជា

#136628Avatar of chhorranchhorran
Posted 6 years, 10 months ago

សួស្តីប្រិយមិត្ត

ទេសចបរទេសមកទស្សនាកំសាន្តប្រទេសយើង កើនជារៀងរាល់ឆ្នាំ ដោយសារទេស ភាពនៃប្រាសាទ Angkor Wat ដ៏បវរ និងទេសភាពព្រៃព្រឹក្សាដ៏ប្រពៃរបស់កម្ពុជាយើង ដែលជាកត្តាទាក់ទាញទីមួយ

កំណើនទេសចរបរទេស ធ្វើអោយតំរូវការប្រើប្រាស់ Internet កាន់តែច្រើន

រីឯចំនួនប្រជាពលរដ្ឋកម្ពុជាត្រូវការប្រើបា្រស់ Internet ក៏កើនដែរ ពិសេសនៅតាមទី ក្រុងធំៗ ដូចជា ភ្នំពេញ សៀមរាប បាត់ដំបង កំពង់សោម កំពង់ចាម…

តើត្រូវធ្វើយ៉ាងណាតាមបច្ចេកទេសកុំព្យូរ័រ ដើម្បីអោយភ្ញៀវមកប្រើប្រាស់ Internet នៅកន្លែងរបស់អ្នកដោយពេញចិត្ត ហើយបង្កើនចំណូលដល់ម្ចាស់ Internet café នោះ

មុខរបរ Internet café អាចរស់ស្រួលនាពេលបច្ចុប្បន្ននេះ នៅកម្ពុជា

សូមប្រិយមិត្ត ចូលរួមពិភាក្សា ប្រធានបទនេះដោយរីករាយ និងស្ថាបនា

បញ្ចាក់
មូលហេតុលើកប្រធានបទនេះមកពិភាក្សា មានបំណងជួយជាគំនិតតិចឬច្រើនដល់ ប្រជាពលរដ្ឋយើង ទាំងអ្នកមិនដែល ចេះកុំព្យូរ័រប៉ុន្តែចង់គ្រប់គ្រង Internet café ឬ អ្នកចេះកុំព្យូទ័រចង់ពិភាក្សាបទពិសោធ ជាពិសេស ប្អូនៗនិស្សិតនិងវិស្វករវិទ្យា​ សាស្រ្តកុំព្យូរ័រដែលខ្ញុំធ្លាប់បង្រៀន កាលនៅកម្ពុជាក្តី

សូមចូលទៅ http://myapsara.free.fr ដើម្បីអានអត្ថបទបន្ត

[Message last modified 07-03-2006 07:49pm by chhorran]