សិគាលោវាទសូត្រ

Home Forums The Chatterbox សិគាលោវាទសូត្រ

This topic contains 3 replies, has 1 voice, and was last updated by Avatar of  Anonymous 2 years, 9 months ago.

Viewing 4 posts - 1 through 4 (of 4 total)
  • Author
    Posts
  • #143612
    Avatar of
    Anonymous

    សិគាលោវាទសូត្រ

    សិគាលោវាទសូត្រនេះ មានទម្រង់ជារបៀបសន្ទនារវាងព្រះពុទ្ធ និងយុវជនសិគាលៈ ឬ ជារបៀបបុច្ឆា វិសជ្ជនា យ៉ាងពីរោះ អ្នកម្ខាងលើកនូវសំនួរ អ្នកម្ខាងទៀតឆ្លើយនូវបញ្ហាកម្ម ។

    ផ្ទៃរឿង

    ដូចដែលខ្ញុំបានស្តាប់មកហើយយ៉ាងនេះ ថ្ងៃមួយនោះ ព្រះសម្មាសម្ពុទ្ធបរមគ្រូទ្រង់កំពុងគង់ប្រថាប់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ក្បែក្រុង រាជគ្រឹះ ។

    ពេលនោះ យុវជនមួយរូបឈ្មោះសិគាលៈជាបុត្រនៃគ្រួសារមួយ តែងភ្ញាក់ពីព្រលឹម ហើយចេញដើរទៅក្នុង ក្រុងរាជគ្រឹះដោយមានសក់និងសំលៀកបំពាក់ទទឹកជោក លើកដៃទាំងពីរប្រណម្យឡើងថ្វាយបង្គំទិសទាំង ៦​គឺ ទិសខាងកើត ខាងត្បូង ខាងលិច ខាងជើង ខាងក្រោម និង​ខាងលើ។​នៅព្រឹកថ្ងៃនោះព្រះបរមគ្រូទ្រង់យាង ទៅបិណ្ឌបាតក្នុងក្រុងរាជគ្រឹះ។ ព្រះអង្គបានទតឃើញសិគាលៈកំពុងថ្វាយបង្គំទិសដូច្នេះ ទ្រង់បានមានព្រះ​តម្រាស់ សួរថាៈ

    ម្នាលយុវជន, ហេតុអ្វីបានជាអ្នកក្រោកពីព្រលឹម ហើយធ្វើដំណើរចេញមកក្រុងរាជគ្រឹះ មានសក់ និង សំលៀកបំពាក់ទទឹកជោក ហើយថ្វាយបង្គំទិសដូច្នេះ?

    បពិត្រព្រះអង្គដ៏ចំរើន ឳពុកខ្ញុំព្រះអង្គ មុនពេលគាត់អនិច្ចកម្ម បាននិយាយប្រាប់ខ្ញុំព្រះអង្គថាៈ ម្នាលកូនប្រុស ឯងគប្បីថ្វាយបង្គំទិសទាំង ៦​។​ដោយគោរពតាមបណ្តាំឳពុកខ្ញុំព្រះអង្គនោះ ទើបខ្ញុំព្រះអង្គក្រោកពីព្រលឹមចេញ មកកាន់ក្រុងរាជគ្រឹះ ថ្វាយបង្គំទិសទាំងឡាយ​។

    ម្នាលយុវជន, ក្នុងសាសនាតថាគត គេមិនថ្វាយបង្គំទិសទាំង ៦​បែបនេះទេ​។
    បពិត្រព្រះអង្គដ៏ចំរើន ក្នុងសាសនាព្រះអង្គនេះ តើគេថ្វាយបង្គំទិសទាំង ៦ ដូចម្តេចវិញ? សូមព្រះអង្គមេត្តា សំដែងប្រាប់ខ្ញុំព្រះអង្គផង ។

    បើដូច្នេះ យុវជន ចូរអ្នកប្រឹងស្តាប់ឲ្យមែនទែន តថាគតនឹងសំដែងប្រាប់ៈ ម្នាលយុវជន! សាវ័កតថាគតបាន​វៀរចាកមិច្ឆាជីវៈ ៤ យ៉ាងអស់មួយជីវិត មិនធ្វើនូវអំពើបាបដែលកើតមកអំពីអគតិ ៤ យ៉ាង អស់មួយជីវិតមិន​ប្រព្រឹត្ត អបាយមុខ ៦ យ៉ាង ដែលនាំឲ្យហិនហោចអស់ទ្រព្យសម្បត្តិ អស់មួយជីវិត ។ សាវ័កតថាគត ដែលបាន​លះបង់នូវអំពើ អាក្រក់ ១៤ យ៉ាងនេះឈ្មោះថា ជាអ្នកគោរពនូវទិសទាំង ៦ ។

    ក) ដូចម្តេចហៅថា មិច្ឆាជីវៈ? = ការមិនសំលាប់សត្វ, ការមិនលួចទ្រព្យគេ, ការមិនប្រព្រឹត្តខុសក្នុងកាម គឺ​ខុសនឹងគន្លងធម៌លើបុ្រត ភរិយាអ្នកដទៃ, និងការមិនពោលពាក្យកុហក ។
    ខ) ដូចម្តេចហៅថា ធ្វើអំពើបាបបណ្តាលមកពីអគតិ ៤ យ៉ាង? គឺអំពើបានដែលកើតមកពីការស្រលាញ់រាប់អាន (ឆន្ទាគតិ), ការខឹងក្រោធ ស្អប់ (ទោសាគតិ), ការល្ងង់ខ្លៅ (មោហាគតិ), និងការភ័យខ្លាច (ភយាគតិ) ។
    គ) ដូចម្តេចខ្លះហៅថា អបាយមុខ ៦ យ់ាង? = ការប្រព្រឹត្តល្បែងស្រាជានិច្ច, ការដើរលេងតាមទីច្រកល្ហកខុស កាលវេលា, ការប្រព្រឹត្តល្បែងស្រី, ការប្រព្រឹត្តល្បែងភ្នាល់គ្នា, ការសេពគប់មិត្តអាក្រក់ និងការខ្ជិលច្រអូស។

    = ការប្រព្រឹត្តល្បែងស្រា រមែងមានទោស ៦ យ៉ាងៈ ១. ហិនហោចទ្រព្យសម្បត្តិដែលមានហើយ, ២. បង្កើតការ ឈ្លោះវិវាទ, ៣. នាំឲ្យមានកើតរោគបានដោយងាយ, ៤. ខូចចរិយាសណ្តាប់ធ្នាប់, ៥. មិនមានការអៀនខ្មាស់ក្នុងការ លែងខ្លួន, ៦. នាំឲ្យខ្សោយប្រាជ្ញា ។

    = ការដើរលេងខុសពេលវេលា មានទោស ៦ យ៉ាងៈ ១. នាំឲ្យមានអសន្តិសុខដល់ខ្លួន, ២. នាំឲ្យមានអសន្តិសុខ ដល់បុត្រភរិយា, ៣. នាំឲ្យមានអសន្តិសុខដល់ទ្រព្យសម្បត្តិ, ៤. នាំឲ្យគេសង្ស័យថាជាមនុស្សប្រព្រឹត្តចោរកម្មជា​ដើម, ៥. ការចោទប្រកាន់ខុសបែបបទ អាចធ្លាក់មកលើខ្លួន, ៦. នឹងមានគ្រោះថ្នាក់ដទៃទៀតជាច្រើនដែលត្រូវជួបប្រទះ ។

    = ការប្រព្រឹត្តល្បែងស្រី មានទោស ៦ យ៉ាងៈ ១. នាំឲ្យគិតតែដើររករោងរាំ, ២. នាំឲ្យគិតតែដើររករោងចម្រៀង, ៣. នាំឲ្យគិតតែដើររករោងតន្ត្រី, ៤. នាំឲ្យគិតតែដើររករោងល្ខោន, ៥. នាំឲ្យគិតតែដើររករោងល្បែងឆាបឃ្មោះ, ៦. នាំឲ្យគិតតែដើររករោងល្បែងស្គរ ឆៃយ៉ាំ ។

    = ការប្រព្រឹត្តល្បែងភ្នាល់ មានទោស ៦ យ៉ាងៈ ១. អ្នកឈ្នះតែងព្រួយបារម្ភចំពោះគំនុំចិត្តអ្នកចាញ់, ២. អ្នកចាញ់ នឹងស្តាយទ្រព្យរបស់ខ្លួនដែលចាញ់ទៅនោះ, ៣. ទ្រព្យសម្បត្តិដែលធ្លាប់មានមកហើយនោះ នឹងវិនាសបាត់បង់​ទៅវិញ, ៤. ពាក្យសំដីគ្មានតំលៃនៅក្នុងតុលាការ, ៥. ត្រូវមិត្តភក្តិ និងអ្នករាជការមើលងាយមើលថោក, ៦. មិនមាន​នរណាម្នាក់ ចង់ទាក់ទងអោយកូនចៅមានគូរស្រករជាមួយ ព្រោះគេនិយាយថា មនុស្សល្បែងមិនអាចចិញ្ចឹម​ភរិយាខ្លួនបានឡើយ។

    = ការគប់បាបមិត្ត មានទោស ៦ យ៉ាងៈ ១. អាចក្លាយទៅជាអ្នកល្បែង, ២. អាចក្លាយជាអ្នកលេងស្រី, ៣. អាច ក្លាយជាអ្នកប្រមឹក, ៤. អាចក្លាយជាអ្នកឆបោក, ៥. អាចក្លាយជាអ្នកលួចប្លន់, ៦. ជាមនុស្សមានមិត្តភក្តិច្រើនតែជា មនុស្សកំណាច ។

    = មនុស្សទម្លាប់ខ្លួនអោយខ្ជិលច្រអូស មានទោស ៦ យ៉ាងៈ មនុស្សនោះតែងនិយាយថាៈ ត្រជាក់ពេកធ្វើការមិន កើត, ក្តៅពេកធ្វើការមិនកើត, ព្រឹកពេកធ្វើការមិនកើត, យប់ពេកធ្វើការមិនកើត, ឃ្លានពេក​ធ្វើការមិនកើត, ឆ្អែតពេក ធ្វើការមិនកើត ។ ម្លោះហើយកិច្ចការដែលត្រូវធ្វើប៉ុន្មានឥតបានធ្វើទាំងអស់ ។ ទ្រព្យ​សម្បត្តិថ្មីៗគ្មានចូល ហើយទ្រព្យ សម្បត្តិដែលបានរកមកហើយ ត្រូវចាយវាយអស់ ។

    = មិត្តមិនគួរសេពគប់ ៤ ពួកៈ

    ក) មិត្តល្មោភប្រាក់កាសៈ ចាយបន្តិចបន្តួចតែសំលឹងយកប្រយោជន៍ច្រើន, ធ្វើការអ្វីដោយសារសេចក្តីខ្លាច និងគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ។
    ខ) មិត្តបានតែមាត់ៈ ដល់ពេលមានកិច្ចការពឹងពាក់ម្តងម្កាល ដោះដៃថាយ៉ាងនេះយ៉ាងនោះ ។
    គ) មិត្តចាក់បណ្តោយៈ យល់ស្របទាំងអស់ក្នុងការធ្វើអាក្រក់ ហើយប្រឆាំងជានិច្ចក្នុងការធ្វើត្រូវ សរសើរយើងតែ នឹងមុខ និយាយដើមប្រាប់អ្នកដទៃពីក្រោយខ្នង ។
    ឃ) មិត្តជួយបំផ្លាញៈ តាំងខ្លួនជាមិត្តរបស់យើងពេលណាយើងមានលុយស៊ីផឹក ពេលយើងដើរលេងខុសពេល តាមច្រកល្ហក ពេលយើងទៅមើលកុនល្ខោន ឬទៅដើរលេងស្រីឬក៏ក្នុងពេល

    ដែលយើងកំពុងប្រព្រឹត្តល្បែងភ្នាល់ ។

    = មិត្តគួរគប់រកមាន ៤ ពួកៈ

    ក) មិត្តឧបត្ថម្ភៈ ជួយថែទាំយើងក្នុងពេលដែលយើងគ្មានអ្នកថែទាំ, ជួយថែរក្សាសម្បត្តិយើងក្នុងពេលយើងមិន នៅ, ជាពំនឹងរបស់យើងក្នុងពេលដែលយើងមានភ័យ និងជួយរំលែកការងារដែលលំបាកៗ បើត្រូវការពឹងពាក់ ។
    ខ) មិត្តរួមសុខរួមទុក្ខៈ ប្រាប់យើងនូវអាថ៌កំបាំងរបស់ខ្លួនគេ, បិទបាំងនូវអាថ៌កំបាំងរបស់យើង មិនបោះបង់​យើងនៅពេលមានការលំបាកហ៊ានលះបង់សូម្បីជីវិតរបស់ខ្លួន ចំពោះជីវិតរបស់យើង ។
    គ) មិត្តមគ្គុទេសក៍ៈ ហាមឃាត់យើងមិនអោយធ្វើអំពើខុស, រួបរួមជាមួយនឹងយើងក្នុងអំពើត្រូវ, ប្រាប់យើងនូវ រឿងរ៉ាវដែលយើងមិនដែលធ្លាប់បានឮ, បង្ហាញយើងនូវផ្លួវទៅរកសេចក្តីសុខ ។
    ឃ) សមានមិត្តៈ មិនត្រេកអរចំពោះគ្រោះថ្នាក់របស់យើង, រីករាយចំពោះការចំរុងចំរើនរបស់យើង, ហាមឃាត់ នរណាមួយដែលនិយាយអាក្រក់អំពីយើង, សរសើរបុគ្គលណាដែលនិយាយល្អពីយើង ។

    ម្នាលយុវជន, មាតាបិតាទុកជាទិសខាងកើត, គ្រូបង្រៀនជាទិសខាងត្បូង, ភរិយានិងបុត្រធិតាទុកជាទិសខាង​លិច, មិត្តសំលាញ់ទុកជាទិសខាងជើង, អ្នកបំរើនិងកម្មករ ជាទិសខាងក្រោម, គ្រូឧបជ្ឈាយ៍និងព្រាហ្មណ៍ជា​ទិសខាងលើ ។

    = កូនគប្បីសង្គ្រោះមាតាបិតាដោយន័យ ៥ យ៉ាងៈ

    ១. ត្រូវតែទំនុកបំរុងលោកវិញ ព្រោះលោកបានទំនុកបំរុងខ្លួនពីមុនមក,

    ២. ត្រូវតែជួយធ្វើការ សំរាលភារៈរបស់លោក,

    ៣. ត្រូវតែរក្សាទុកនូវវង្សត្រកូល និងប្រពៃណីរបស់គ្រួសារ,

    ៤. ត្រូវតែធ្វើខ្លួនអោយសមគួរ ល្មមជាអ្នកទទួលនូវកេមរតក,

    ៥. ពេលលោកធ្វើមរណកាលទៅ ធ្វើបុណ្យទានឧទ្ទិសកុសលជូនលោក,

    = ក្នុងន័យដូចគ្នា, មាតាបិតាគប្បីសង្គ្រោះបុត្រធីតា ដោយន័យ ៥ យ៉ាងៈ

    ១. ហាមឃាត់កូនមិនឲ្យធ្វើអំពើអាក្រក់,

    ២. ណែនាំកូនឲ្យធ្វើតែអំពើល្អ,

    ៣. អប់រំកូនឲ្យមានការងារមុខរបរសមរម្យ,

    ៤. រៀបចំអពាហ៍ពិពាហ៍ឲ្យកូន,

    ៥. ប្រគល់កេរមរតក តាមការគួរ,

    = សិស្សត្រូវឧបត្ថម្ភគ្រូដោយន័យ ៥ យ៉ាងៈ

    ១. ដោយការក្រោកទទួល,

    ២. ធ្វើគារវកិច្ច,

    ៣. ចាំបំរើគ្រូ,

    ៤. យកចិត្តទុកដាក់ក្នុងការរៀនសូត្រ,

    ៥. ចាត់ចែងទឹកក្តៅ ទឹកត្រជាក់ គក់ច្របាច់,

    = គ្រូគប្បីសង្គ្រោះសិស្សដោយន័យ ៥ យ៉ាងៈ

    ១. ប្រៀនប្រដៅសិស្សដោយល្អ,

    ២. បង្រៀនសិស្សដោយល្អ,

    ៣. បង្រៀនសិស្សគ្រប់មុខវិជ្ជាដែលខ្លួនចេះ,

    ៤. ប្រកាសគុណសម្បត្តិរបស់សិស្សក្នុងកណ្តាលទីប្រជុំ,

    ៥. រក្សាការពារសិស្សគ្រប់មធ្យោបាយទាំងអស់,

    = ស្វាមីគប្បីសង្គ្រោះភរិយាដោយន័យ ៥ យ៉ាងៈ

    ១. ស្រលាញ់រាប់អានដ៏ស្មោះ

    ២. ពោលពាក្យទន់ភ្លន់ មិនមើលងាយមើលថោក

    ៣. មិនក្បត់ចិត្តភរិយា

    ៤. ប្រគល់តំណែងជាស្រីមេផ្ទះពេញលក្ខណៈ

    ៥. ផ្តល់គ្រឿងអលង្ការផ្សេងៗ តាមការគួរ

    = ភរិយាគប្បីសង្គ្រោះស្វាមី ដោយន័យ ៥ យ៉ាងៈ

    ១. ចាត់ចែងធ្វើការគ្រប់យ៉ាងដោយផ្ចិតផ្ចង់,

    ២. រាប់អានញាតិខាងស្វាមី និងញាតិខាងខ្លួនដោយស្មោះស្មើ,

    ៣. ថែរក្សាទ្រព្យសម្បត្តិដែលស្វាមីរកមក ទុកឲ្យគង់វង្ស,

    ៤. មិនក្បត់ចិត្តស្វាមី,

    ៥. ប៉ិនប្រសប់និងប្រឹងប្រែងជានិច្ចធ្វើការគ្រប់យាងរបស់ខ្លួន,

    = នាយចៅហ្វាយ គប្បីសង្គ្រោះកម្មករ ដោយន័យ ៥ យ៉ាងៈ

    ១. តម្រូវឲ្យធ្វើការងារតាមសមគួរដល់កម្លា,

    ២. ផ្តល់អាហារនិងតម្លៃឈ្នួលតាមគួរ,

    ៣. ជួយព្យាបាលក្នុងគ្រាមានជម្ងឺ,

    ៤. ចែករំលែកនូវវត្ថុចំលែក,

    ៥. អនុញ្ញាតច្បាប់សំរាក តាមការគួរ។

    = កម្មករ គប្បីសង្គ្រោះចៅហ្វាយនាយ ដោយន័យ ៥ យ៉ាងៈ

    ១. ក្រោកពីដេកមុននាយចៅហ្វាយ,

    ២. ប្រកបការងារមុនចៅហ្វាយនាយ,

    ៣. រីករាយទទួលតែវត្ថុអ្វីដែលចៅហ្វាយអោយ,

    ៤. ធ្វើការរបស់ខ្លួនដោយយកចិត្តទុកដាក់,

    ៥. និយាយសរសើរកិត្តិគុណរបស់ចៅហ្វាយក្នុងទីទាំងពួង,

    សិគាលោវាទសូត្រនេះ មាននៅក្នុងគម្ពីរទីឃនិកាយ ជាសូត្រខ្លីៗតែងាយយល់ ជាសូត្រស្តីពីការរស់នៅ​ដ៏ប្រសើរនៅក្នុងសង្គមមនុស្ស ។ សូត្រនេះមានន័យនិងគុណប្រសើរវិសេសសំរាប់មនុស្សទូទៅ ហើយអាចយក​អនុវត្តបានគ្រប់ កាលៈទេសៈទាំងអស់ ។ ប្រពៃណីនិងការរស់នៅរបស់មនុស្សតែងប្រែប្រួលពីសតវត្សមួយទៅ​សតវត្សមួយ តែគោលធម៌ សំខាន់ៗនៃចរិយាត្រូវនិងខុសពុំប្រែប្រួលឡើយ ។ ឱវាទដ៏ប្រសើរនេះ នៅតែមាន​សេចក្តីពិតរស់រវើកគ្រប់ពេលវេលាទាំង អស់ចំពោះមនុស្សទូទៅ ។ សិគាលោវាទសូត្រនេះទាក់ទងនឹងសង្គម​មនុស្សទាំងស្រុង ។

    ព្រះឱវាទរបស់ព្រះអង្គក្នុងសូត្រនេះ ងាយស្តាប់ងាយយល់ ហើយមានភាពពិតឥតល្អៀងផង ពីទិដ្ឋភាពគ្រប់​យ៉ាង នៃជីវិតប្រចាំថ្ងៃរបស់មនុស្សទូទៅ ។ ត្រង់នេះបញ្ជាក់ឲ្យឃើញថា​ព្រះពុទ្ធព្រះអង្គស្គាល់ច្បាស់នូវជីវិត​ របស់មនុស្ស, ជាអ្នក ប្រាកដនិយម មានព្រះទ័យពោរពេញដោយមេត្តា និងករុណា ជាកល្យាណមិត្តរបស់មនុស្ស​ទាំងអស់ ។
    បញ្ហាគ្រប់យ៉ាងនៃមនុស្សលោក អាចរលុបរលាយសាបសូន្យទៅបាន​ប្រសិនបើពិភពលោកសិក្សាក្នុងសូត្រ​នេះ ហើយប្រតិបត្តិតាមដោយម៉ត់ចត់ ។​សិគាលោវាទសូត្រនេះជាធម៌សំរាប់ដោះស្រាយបញ្ហាសង្គម បញ្ហា​សេដ្ឋកិច្ច និង បញ្ហាសីលធម៌ ។ សិគាលោវាទសូត្រនេះប្រសើរដាច់គេក្នុងចំណោមវណ្ណកម្មផ្សេងៗខាងសាសនា​ ក្នុងពិភពលោក ។ សូត្រនេះគ្មានលាយឡំនឹងទិដ្ឋិ (ជំនឿផ្សេង) ឬបរមត្ថវិជ្ជាអាថ៌កំបាំងឡើយ ព្រោះឱវាទក្នុង​សូត្រនេះ មានន័យភ្លឺច្បាស់លាស់បំផុត ប្រៀបដូចជាដុំត្បូងដែលគេបានច្នៃហើយយ៉ាងបរិសុទ្ធ ។ សូត្រនេះ ជាពុទ្ធវចនៈផ្ទាល់ដែលព្រះអង្គបាន សំដែងប្រាប់ដល់មនុស្សក្នុងពិភពលោកទាំងមូល៕

    (ប្រមូលរៀបរៀងដោយ ម៉ែន ប្រាង, អាំ ឆន, ពិនិត្យនិងកែសំរួលដោយ ឱម ខែម)

    from: http://www.saloeurm.com/sigalovadasutta.htm

    In english: http://www.accesstoinsight.org/tipitaka/dn/dn.31.0.nara.html

    #143632
    Avatar of
    Anonymous

    សិង្គាលកសូត្រ ទី ៨

    [ ៤៣ ] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ ក្នុងវត្តេវេឡុវន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ សម័យនោះឯង កូនគហបតី ឈ្មោះសិង្គាលកៈ(១) ក្រោកឡើងអំពីព្រឹក មានសំពត់ស្លៀកពាក់ដណ្តប់ទទឹក និងសក់ ទទឹក ចេញពីក្រុងរាជគ្រឹះ ប្រណម្យអញ្ជលី ថ្វាយបង្គំទិសទំាងឡាយច្រីន គឺទិស ខាងកើត ខាងត្បូង ខាងលិច ខាងជើង ខាងក្រោម និងទិសខាងលើ ។

    [ ៤៤ ] លំដាប់នោះឯង ព្រះមានព្រះភាគ ស្តេចទ្រង់ស្បង់និងបាត្រចីវរក្នុង បុព្វណ្ហសម័យ ហើយស្តេចចូលទៅកាន់ ក្រុងរាជគ្រឹះដើម្បីបិណ្ឌបាត ។ ព្រះមាន- ព្រះភាគ ទ្រង់ទតឃើញសិង្គាលកគហបតិបុត្តក្រោកឡើងអំពីព្រឹក មានសំពត់ស្លៀក ពាក់ដណ្តប់ទទឹក និងសក់ទទឹក ចេញពីក្រុងរាជគ្រឹះកំពុងផ្គងអញ្ជលីថ្វាយបង្គំទិសទំាង ឡាយច្រីន គឺទិសខាងកើត ខាងត្បូង ខាងលិច ខាងជើង ខាងក្រោម និងទិសខាងលើ លុះទ្រង់ឃើញហើយ ទើបទ្រង់ត្រាស់សួរសិង្គាលកគហបតិបុត្តដូច្នេះថា នែគហបតិបុត្ត ហេតុអ្វីទើបអ្នកក្រោកអំពីព្រឹក មានសំពត់ស្លៀកពាក់ដណ្តប់ទទឹក និងសក់ទទឹក ចេញ ពីក្រុងរាជគ្រឹះ ផ្គងអញ្ជលីថ្វាយបង្គំទិសទំាងឡាយច្រើន គឺទិសខាងកើត ។ បេ ។ ទិសខាងលើ ។ សិង្គាលកគហបតិបុត្តក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន កាល បិតារបស់ខ្ញុំជិតនឹងធ្វើមរណភាព បានផ្តំានឹងខ្ញុំ ព្រះអង្គយ៉ាងនេះថា ហែបា អ្នកត្រូវតែ ថ្វាយបង្គំទិសទំាងឡាយ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនោះ ធ្វើសក្ការៈ គោរព រាប់អាន បូជានូវពាក្យរបស់បិតា បានជាក្រាកឡើងអំពីព្រឹក មានសំពត់ស្លៀកពាក់ ដណ្តប់ទទឹក និងសក់ទទឹក ចេញពីក្រុងរាជគ្រឹះ ផ្គងអញ្ជលីថ្វាយបង្គំទិសទំាងឡាយរច្រីន គឺទិសខាងកើត ។ បេ ។ ទិសខាងលើ ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា នែគហបតិបុត្ត ក្នុងវិន័យរបស់ព្រះអរិយៈ គេមិនត្រូវថ្វាយបង្គំទិសទំាង ៦ យ៉ាងដូច្នេះទេ ។ សិង្គាលក- គហបតិបុត្ត ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន ចំណែកក្នុងអរិយវិន័យ គគប្បី ថ្វាយបង្គំទិសទំាង ៦ ដូចម្តេច បពិត្រព្រះអង្គដ៏ចម្រើន តើក្នុងវិន័យរបស់ព្រះអរិយ គេគប្បី ថ្វាយបង្គំចំពោះទិសទំាង ៦ យ៉ាងណា សូមព្រះមានព្រះភាគ ទ្រង់សម្តែងធម៌ដល់ ខ្ញុំព្រះអង្គដូច្នោះចុះ ។

    [ ៤៥ ] ព្រះមានព្រះភាគទ្រង់ត្រាស់ថា នែគហបតិបុត្ត បើដូច្នោះ អ្នកចូរស្តាប់ចុះ ចូរកំណត់ទុកក្នុងចិត្តឲ្យប្រពែចុះ តថាគតនឹងសម្តែងប្រាប់ ។ សិង្គាលកគហបតិបុត្ត ក៏ ទទួលស្តាប់ព្រះពុទ្ធដីកាព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចរម្រីន យ៉ាងហ្នឹងហើយ ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលគហបតិបុត្ត អរិយសាវ័កលះបង់នូវ កម្មក្កិលេស ( អំពើដ៏សៅហ្មង ) ៤ ប្រការផង មិនធ្វើនូវបាបកម្ម ( អំពើអាក្រក់) ព្រោះ ហេតុ ៤ យ៉ាងផង មិនេសពនូវអបាយមុខ (គឺប្រធាននែសេចក្តីវិនាស) នែភោគៈ ៦ យ៉ាងផង អរិយសាវ័កនោះ លោកវៀរចាកបាបធម៌ទំាង ១៤ យ៉ាងនេះ ឈ្មោះថាជាអ្នក បិទបំាងទិសទំាង ៦ ប្រតិបត្តិដើម្បីជំនះក្នុងលោកទំាងពីរ គឺលោកនេះ ក៏អរិយសាវ័ក នោះបានប្រារព្ធ គឺថាបានពេញចិត្រហើយ លោកខាងមុខក៏ពេញចិត្តទៀត ។ លុះអរិយ- សាវ័កនោះ ទម្លាយរាងកាយទៅ រែមងកើតក្នុង មនុស្សសុគតិសួគ៌ទេវលាក ។ កម្មក្កិលេស ៤ ប្រការ ដែលអរិយសាវ័កនោះលះបង់ហើយដូចម្តេច ។ ម្នាល គហបតិបុត្ត ការធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង (សម្លាប់សត្វ) ជាកម្មក្កិលេស ១ ការកាន់យកទ្រព្យដែលម្ចាស់គេមិនឲ្យ ជាកម្មក្កិលេស ១ ការប្រព្រឹត្តខុសក្នុងកាម ទំាងឡាយ ជាកម្មក្កិលេស ១ ការនិយាយពាក្យកុហក ជាកម្មក្កិលេស ១ កម្មក្កិលេស ៤ ប្រការនេះ ដែលអរិយសាវ័កនេះ បានលះបង់ហើយ ។ ព្រះមានព្រះភាគបានសម្តែង ពាក្យនេះហើយ ព្រះសុគតជាសាស្តា លុះទ្រង់សម្តែងពាក្យនេះហើយ ទើបសម្តែងគាថា ព័ន្ធនេះ តទៅទៀតថា ៖

    [ ៤៦ ] ការសម្លាប់សត្វ ១ លួចទ្រព្យគេ ១ និយាយកុហក ១ សេពភរិយា បុគ្គលដទែ ១ ហៅថា (កម្មក្កិលេស) បណ្ឌិតទំាងឡាយ មិនសរសើរឡើយ ។

    [ ៤៧ ] អរិយសាវ័កមិនធ្វើនូវបាបកម្ម ព្រោះហេតុ ៤ យ៉ាង ដូចម្តេចខ្លះ បុថុជ្ជន លុះអគតិព្រោះស្រឡាញ់ ក៏ធ្វើបាបកម្ម លុះអគតិព្រោះស្អប់ ក៏ធ្វើបាបកម្ម លុះអគតិព្រោះល្ងង់ ក៏ធ្វើបាបកម្ម លុះអគតិព្រោះខ្លាច ក៏ធ្វើបាបកម្ម ។ ម្នាលគហបតិបុត្ត អរិយសាវ័ក មិនលុះអគតិព្រោះស្រឡាញ់ មិនលុះអគតិព្រោះស្អប់ មិនលុះអគតិ ព្រោះល្ងង់ មិនលុះអគតិព្រោះខ្លាច ព្រោះហតុទំាង ៤ ណា ។ អរិយសាវ័កនោះឈ្មោះថា មិនធ្វើបាបកម្ម ព្រោះហេតុ ៤ យ៉ាងនេះ ។ ព្រះមានព្រះភាគបានសម្តែងពាក្យនេះហើយ ទើបសម្តែងគាថាព័ន្ធនេះតទៅទៀតថា ៖

    [ ៤៨ ] អ្នកណាប្រព្រឹត្តកន្លងធម៌ ព្រោះសេចក្តីស្រឡាញ់ ព្រោះសេចក្តី ស្អប់ ព្រោះសេចក្តីខ្លាច ព្រោះសេចក្តីវង្វេង យសរបស់អ្នកនោះរមែង សាបសូន្យទៅ ដូចព្រះចន្ទខាងរនោច ។ អ្នកណាមិនប្រព្រឹត្តកន្លងធម៌ ព្រោះសេចក្តីស្រឡាញ់ព្រោះសេចក្តីស្អប់ ព្រោះសេចក្តីខ្លាច ព្រោះ សេចក្តីវង្វេង យសរបស់អ្នកនោះ រមែងពេញបរិបូណ៌ ដូចព្រះចន្ទខាងក្នើត ។

    [ ៤៩ ] អរិយសាវ័កមិនសេពនូវធម៌ ប្រធាននៃនេសចក្តីវិនាសភោគៈ ៦ យ៉ាង ដូចម្តេចខ្លះ ។ ម្នាលគហបតិបុត្ត កិរិយាប្រកបរឿយៗ នូវការផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាហេតុ ជាទីតាំងនៃសេចក្តីប្រមាទ ជាប្រធាននៃសេចក្តីវិនាសភោគៈ ១ ប្រកបរឿយៗ នូវការត្រាច់តាមច្រកល្ហកខុសកាល ជាប្រធាននៃសេចក្តីវិនាស ភោគៈ ១ ការដើរមើលមហោស្រព ជាប្រធាននៃសេចក្តីវិនាសភោគៈ ១ ការប្រកប រឿយៗ នូវហេតុជាទីតាំងនៃសេចក្តីប្រមាទ គឺលេងល្បែងភ្នាល់ ជាប្រធាននៃសេចក្តី វិនាសភោគៈ ១ ការសេពគប់នូវបាបមិត្ត ជាប្រធាននៃសេចក្តីវិនាសភោគៈ ១ ការប្រកប រឿយៗ នូវសេចក្តីខ្ជិល ជាប្រធាននៃសេចក្តីវិនាសភោគៈ ១ ។

    [ ៥០ ] ម្នាលគហបតិបុត្ត ទោសក្នុងកិរិយាប្រកបរឿយៗ នូវការផឹកទឹកស្រវឹង គឺសុរានិងមេរ័យ ដែលជាហេតុ ជាទីតាំងនៃសេចក្តីប្រមាទនេះមាន ៦ យ៉ាង គឺវិនាស ទ្រព្យដែលឃើញជាក់ស្តែងខ្លួនឯង ១ ការកឲ្យកើតជម្លោះ ១ ហេតុនំាឲ្យកើត រោគទំាងឡាយ ១ ការនំាឲ្យខូចឈ្មោះ ១ ការបង្ហាញកេរ្តិ៍ខ្មាស ១ ហេតុគម្រប់ ៦ គឺធ្វើ បុញ្ញាឲ្យមានកម្លាំងផយ ១ ។ ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗនូវការ ផឹកទឹកស្រវឹង គឺសុរានិងមេរ័យ ដែលជាហេតុ ជាទីតាំងនៃសេចក្តីប្រមាទមាន ៦ យ៉ាងនេះឯង ។

    [ ៥១ ] ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗ នូវការដើរទៅតាមច្រក ល្ហកខុស កាលនេះមាន ៦ យ៉ាង គឺអ្នកនោះឈ្មោះថា មិនគ្រប់គ្រងមិនថែរក្សាខ្លួន ១ អ្នកនោះឈ្មោះថា មិនគ្រប់គ្រងមិនរក្សាកូនប្រពន្ធ ១ អ្នកនោះឈ្មោះថា មិនគ្រប់គ្រង មិនទ្រព្យសម្បត្តិ ១ សេចក្តីរង្រ្កៀសតែងកើតមានក្នុងកន្លែង ( ដែលខ្លួនទៅដល់ ) នោះៗ ១ ពាក្យមិនពិតតែងធ្លាក់មកត្រូវលើបុគ្គលនោះ(១) ១ បុគ្គលនោឈ្មោះថា បំពេញនូវធម៌ជាទុក្ខច្រើន ១ ។ ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗនូវកិរិយា ត្រាច់ទៅតាមច្រកល្ហកខុសកាលមាន ៦ យ៉ាងនេះឯង ។

    [ ៥២ ] ម្នាលគហបតិបុត្ត ទោសក្នុងការដើរមើលល្បែងមហោស្រពនេះ ៦ យ៉ាង គឺរបាំងក្នុងទីណា ក៏ទៅក្នុងទីនោះ ១ ចម្រៀងក្នុងទីណា ក៏ទៅក្នុងទីនោះ ១ ការប្រគំក្នុង ទីណា ក៏ទៅក្នុងទីនោះ ១ គេប្រជុំនិយារឿព្រេងឥតប្រយោជន៍ (មានរឿងចម្បាំងនៃ មហាភារតៈ និងរឿងនាងសិតាជាដើម ) ក្នុងទីណា ក៏ទៅក្នុងទីនោះ ១ ល្បែងវាយ គង(២)ក្នុងទីណា ក៏ទៅក្នុងទីនោះ ១ ល្បែងវាǏយរនាតក្នុងទីណា ក៏ទៅក្នុងទីនោះ ១ ។ ម្នាលគហបតិបុត្ត ទោសក្នុងកិរិយាដើរមើលល្បែងមǓហោស្រពមាន ៦ យ៉ាងនេះឯង ។

    [ ៥៣ ] ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗ នូវការលេងល្បែងភ្នាល់ ដែលជា ហេតុជាទីǂតាំងនៃសេចក្តីប្រមាទនេះ មាន ៦ យ៉ាង គឺបុគ្គលនោះ បើឈ្នះគេ តែងបានពៀរ ១ បើចាញ់គេតែងសោកស្តាយទ្រព្យសម្បត្តិ ១ វិនាសទ្រព្យសម្បត្តិ ដែលឃើញជាក់ស្តែងទាន់ភ្នែក ១ កាលបើទៅសាលាវិនិច្ឆ័យ គេមិនជឿǒស្តាប់ពាក្យ ១ ពួកមិត្តអាǕមាត្យ តែងបោះបង់ចោល ១ ជាបុគ្គលដែលគេមិនត្រូវការដណ្តឹងឬឲ្យកូនស្រី ព្រោះគេគិតថា បុរសបុគ្គលអ្នកលែងល្បែងភ្នាល់ មិនអាចǕចិញ្ចឹមប្រពន្ធបានទេ ១ ។ ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗ នូវការលេងល្បែងភ្នាល់ ដែលជាហេតុ ជាទីǂតាំងនៃសេចក្តីប្រមាទមាន ៦ យ៉ាងនេះឯង ។

    [ ៥៤ ] ម្នាលគហបតិបុត្ត ទោសក្នុងការសេពគប់នូវបាបមិត្តនេះមាន ៦ យ៉ាង គឺពួកជនដែលជាអ្នកលែងល្បែងភ្នាល់ ១ ជនដែលជាអ្នកលេង(១)ស្រី ១ ជនដែលជា អ្នកលេងផឹកសុរាǍ ១ ជនដែលជាអ្នកបោកប្រាសបញ្ឆោតអ្នកដទៃរបស់ក្លែង ១ ជនដែលជាអ្នកបំបាត់ប្រវញ្ចន៍អ្នកដទៃ ក្នុងទីចំពោះមុខ ១ ជនដែលជាអ្នកឆក់ដណ្តើម ទ្រព្យអ្នកដទៃ ១ ជនទាំងនោះជាមិត្ត ជាសំǔឡាញ់របស់ជននេះ ។ ម្នាលគហបតិបុត្ត ទោសក្នុងការសេពគប់នូវបាបមិត្តមាន ៦ យ៉ាងនេះឯង ។

    [ ៥៥ ] ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗ នូវេសចក្តីខ្ចិលនេះមាន ៦ យ៉ាងគឺ មិនធ្វើការងារដោយអាងថា ត្រជាក់ណាស់ ១ មិនធ្វើការងារដោយអាងថា ក្តៅណាស់ ១ មិនធ្វើការងារដោយអាងថា ǎល្ងាចណាស់ ១ មិនធ្វើការងារដោយអាងថា ព្រឹកណាស់ ១ មិនធ្វើការងារដោយអាងថា ឃ្លានណាស់ ១ មិនធ្វើការងារដោយអាងថា ស្រេកណាស់ ១ កាលបើជនអ្នកខ្ចិលច្រអូសនេះ ច្រើនដោយការពោលអាងកិច្ច យ៉ាងនេះ ភោគៈទំាងǔឡាយ ដែលមិនទាន់កើត ក៏ខានកើតឡើងផង ភោគៈទំាងǔឡាយ ដែលកើតឡើងេហើយ ក៏ដល់នូវសេចក្តីរេចរិលទៅវិញផង ។ ម្នាលគហបតិបុត្ត ទោសក្នុងការប្រកបរឿយៗ នូវសេចក្តីខ្ជិលមាន ៦ យ៉ាងនេះឯង ។ ព្រះមានព្រះភាគទ្រង់ បានសម្តែងធម៌នេះហើយ ព្រះសុគតជាសាស្តា លុះសម្តែងធម៌នេះហើយ ទ្រង់សម្តែង គាថាព័ន្ធនេះ តទៅទៀតថា ៖

    [ ៥៦ ] បុគ្គលខ្លះ ជាមិត្តសំǔឡាញ់បានតែក្នុងរោងសុរាក៏មាន បុគ្គលខ្លះថា សំឡាǔញ់ៗតែ នៅចំពោះមុខក៏មាន បុគ្គលណា កាលបើប្រយោជន៍ (ខ្លួន) កើតឡើង ទើបធ្វើជាសំឡាǔញ់ បុគ្គលនេះមកជាសំǔឡាញ់នឹងខ្លួន ក៏មាន ។ កិរិយាដេកដល់ថ្ងៃ ១ ធ្វើសេវនកិច្ច នឹងប្រពន្ធអ្នកដទៃ ១ ភាវៈ ជាអ្នកមានពៀរច្រើន ១ ភាវៈជាអ្នកធ្វើអំពើឥតប្រយោជន៍ ១ បាបមិត្ត ១ ភាវៈជាអ្នកកំណាញ់ស្វិតស្វាញ ១ ហេតុទំាង ៦ នុ៎ះ រមែងបំផ្លាញបុរស (ឲ្យ វិនាស) ។ នរជនដែលមានមិត្តǕអាក្រក់ មានសំǔឡាញ់អាក្រក់ មាន មារយាទនឹងគោចរǕអាក្រក់ តែងវិនាសចោលលោកទំាងពីរ គឺលោកនេះ នឹងលោកខាងមុខ ។ ល្បែងភ្នាល់ ល្បែងស្រី នឹងល្បែងសុរា ១ របាំនឹង ចម្រៀង ១ ការដេកថ្ងៃ ១ ការឲ្យគេបម្រើខ្លួនក្នុងកាលមិនគួរ ១ ពួកមិត្ត Ǖអាក្រក់ ១ ភាវៈជាអ្នកមានសេចក្តីកំណាញ់ស្វិតស្វាញ ១ ហេតុ ៦ នេះ តែងបំផ្លាញបុរសឲ្យវិនាស ។ ពួកជនដែលលេងល្បែងភ្នាល់ ផឹកសុរាǍ ធ្វើសេវនកិច្ចនឹងរស្រីដែលស្មើដោƽយជីវិតរបស់បុរសដទៃ សេពគប់នឹង បុគ្គលថោកទាប (ខាតលក្ខណ៍) មិនសេពគប់និងបុគ្គលដែលមាន សេចក្តីចម្រើន (គ្រប់លក្ខណ៍) យសរបស់ពួកជននោះតែងសាបសូន្យ ដូចព្រះចន្ទខាងរនោច ។ ជនដែលជាអ្នកផឹកសុរាǍ ជាអ្នកខ្សត់ទ្រព្យ ជាអ្នក ឥតមានកង្វល់ដោយការងារចិញ្ចឹមជីវិត មានតែស្រវឹងជានិច្ច ប្រាសចាក សេចក្តីចម្រើន លិចចុះក្នុងបំណុល ដូចដុំថ្មលិចចុះក្នុងទឹក បុគ្គលនោះ តែងធ្វើការងារឲ្យវឹកវរដល់ខ្លួនដោយឆាប់ ។ បុគ្គលដែលដេកក្នុងវេលាថ្ងៃជា ប្រក្រតី មិនក្រោកឡើងពីយប់ជាប្រក្រតី ជាអ្នកស្រវឹងជានិច្ច ជាអ្នកលេង ល្បែង មិនអាǕចនឹងគ្រប់គ្រងផ្ទះសម្បែងបាន ។ ប្រយោជន៍ទំាងǔឡាយ តែង កន្លងហួសមនុស្សដែលលះបង់ចោល នូវការងារ ដោយពោǕលអាងថា វេǎលានេះត្រជាក់ណាស់ ក្តៅណាស់ ǎល្ងាចណាស់ ។ ជនណាមួយេធ្វើ នូវកិច្ចការរបស់បុរស មិនអើពើនូវត្រជាក់នឹងក្តៅរក្រៃលែងជាងស្មៅ (ទៅទៀត) ជននោះរមែងមិនǒសាបសូន្យយចាកសេចក្តីសុខឡើយ ។

    [ ៥៧ ] ម្នាលគហបតិបុត្ត អ្នកត្រូវស្គាល់ពួកមនុស្សƞដែលមិនមែនជាមិត្ត គ្រាន់តែ ជាមិត្តប្លម ៤ ពួកនេះគឺ អ្នកត្រូវǒស្គាល់មនុស្សƞដែលគិតយកតែប្រយោជន៍ខ្លួនថា មិនមែន ជាមិត្ត គ្រាន់តែជាមិត្តប្លម ១ អ្នកត្រូវǒស្គាល់មនុស្សល្អតែសម្តីថា មិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម ១ អ្នកត្រូវស្គាល់មនុស្សដែលនិយាយចាក់បណ្តោយឲ្យគាប់ចិត្តថា មិនមែនជាមិត្តគ្រាន់តែជាមិត្តប្លម ១ អ្នកត្រូវស្គាល់មនុស្សជាសំឡាញ់ ក្នុងការវិនាស ភោគៈទំាងǔឡាយថា មិនមែនជាគ្រាន់តែ ជាមិត្តប្លម ១ ។

    [ ៥៨ ] ម្នាលគហបតិបុត្ត មនុស្សគិតយកតែប្រយោជន៍ខ្លួន មិនមែនជាមិត្ត គ្រាន់តែ ជាមិត្តប្លម (នេះ) អ្នកត្រូវស្គាល់ដោយស្ថាន ៤ យ៉ាង គឺមិត្តគិតយក តែប្រយោជន៍ខ្លួន ១ មិត្តប្រាថ្នា យករបស់ច្រើនដោយ (ឲ្យ) របស់តិចតួច ១ ទាល់ តែមានភ័យទើបជួយធ្វើកិច្ចរបស់មិត្ត ១ សេពគប់មិត្តព្រោះ ហេតុតែប្រយោជន៍ ១ ។ ម្នាលគហបតិបុត្ត មិត្តគិតយកតែប្រយោជន៍ខ្លួន មិនមែនមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវǒស្គាល់ដោយស្ថាន ៤ យ៉ាងនេះឯង ។

    [ ៥៩ ] ម្នាលគហបតិបុត្ត មិត្តល្អតែសម្តី មិនមែនជាមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវ ǒស្គាល់ដោយស្ថាន ៤ គឺ មិត្តទទួលǍរាក់ទាក់ដោយរបស់ដែលកន្លងហើយ ១ ទទួលǍរាក់ទាក់ដោយ របស់មិនទាន់មានមក ១ សង្រ្គោះដោយអំពើឲ្យប្រយោជន៍ កាលកិច្ចទាំងឡាǔយ កើតឡើងភ្លាមៗ ក៏សម្តែងអាǕងរបស់ខូចខាត (១) ១ ម្នាលគហបតិ បុត្ត មិត្តល្អតែសម្តី មិនមែនជាមិត្តជាទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវǒស្គាល់ស្ថាន ៤ យ៉ានេះឯង ។

    [ ៦០ ] ម្នាលគហបតិបុត្ត មិត្តនិយាយចាក់បណ្តោយឲ្យគាប់ចិត្ត មិនមែនជាមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវស្គាល់ស្ថាន ៤ យ៉ាង គឺ បើមិត្តធ្វើតែអំពើអាǕក្រក់ ក៏យល់ ព្រមតាម ១ មិត្តធ្វើតែអំពើល្អក៏យល់ព្រមតាមǂ ១ ពណ៌នាគុណមិត្ត តែក្នុងទីចំពោះមុខ ១ ពោលទោសមិត្ត ក្នុងទីកំបាំងមុខ ១ ។ ម្នាលគហបតិបុត្ត មិត្តនិយាយចាក់បណ្តោយ ឲ្យគាប់ចិត្ត មិនមែនជាមិត គ្រាន់តែជាមិត្តប្លម អ្នកត្រូវស្គាល់ស្ថាន ៤ យ៉ាងនេះឯង ។

    [ ៦១ ] ម្នាលគហបតិបុត្ត មនុស្សƞជាសំឡាǔញ់ក្នុងផ្លូវវិនាស មិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម អ្នកត្រូវស្គាល់ស្ថាន ៤ យ៉ាងគឺ ជាសំǔឡាញ់ក្នុងកិរិយាប្រកប រឿយៗ នូវការផឹកទឹកស្រវឹង គឺសុរាǍ មេរ័យ ដែលជាទីǂតាំងនៃសេចក្តីប្រមាទ ១ ជា សំǔឡាញ់ក្នុងការប្រកបរឿយៗនូវការត្រាǂច់ទៅតាមច្រកល្ហកខុសកាល ១ ជាសំǔឡាញ់ ក្នុងកិរិយាដើរមើលល្បែងមហោǓស្រព ១ ជាសំឡាǔញ់ក្នុងកិរិយាប្រកបរឿយៗនូវល្បែង ភ្នាល់ ដែលជាហេតុ ជាទីǂតាំងនៃសេចក្តីប្រមាទ ១ ។ ម្នាលគហបតិបុត្ត មនុស្សƞជា សំǔឡាញ់ក្នុងផ្លូវវិនាស មិនមែនជាមិត្តទេ គ្រាន់តែជាមិត្តប្លម អ្នកត្រូវស្គាល់ដោយស្ថាន ៤ យ៉ាងនេះឯង ។ ព្រះមានព្រះភាគ ទ្រង់បានសម្តែងសេចក្តីនេះ លុះព្រះសុគតជា Ǒǒសាស្តាសម្តែងសេចក្តីនេះហើយ ទើបទ្រង់សម្តែង ពាក្យគាថាព័ន្ធ តទៅទៀតថា ៖

    [ ៦២ ] បុគ្គលដែលជាមិត្ត គិតយកតែប្រយោខ្លួន ១ បុគ្គលដែល ជាមិត្តល្អតែសម្តី ១ បុគ្គលដែលនិយាយចាក់បណ្តោយឲ្យគាប់ចិត្ត ១ បុគ្គលដែលជាសំឡាញ់ក្នុងផ្លូវវិនាស ១ បណ្ឌិតដឹងថាបុគ្គលទាំង ៤ ពួក នុ៎ះមិនមែនជាមិត្ត ហើយគប្បីចៀសǏវាងឲ្យឆ្ងាយ ដូចជាអ្នកដំណើរចៀស Ǐវាងផ្លូវដែលប្រកបដោយភ័យដូច្នោះ ។

    [ ៦៣ ] ម្នាលគហបតិបុត្ត មនុស្សƞ ៤ ពួកនេះ អ្នកត្រូវដឹងថាជាមិត្តមានសន្តានល្អ គឺ មិត្ត មានឧបការៈ អ្នកត្រូវដឹងថាជាមិត្តមានសន្តានល្អ ១ មិត្តរួមសុខទុក្ខ អ្នកត្រូវដឹងថាជា មិត្តមាន សន្តានល្អ ១ មិត្តប្រាប់ប្រយោជន៍ អ្នកត្រូវដឹងថា ជាមិត្តមានសន្តានល្អ ១ មិត្តមានសេចក្តីឈឺឆ្អាល អ្នកត្រូវដឹងថា ជាមិត្តមានសន្តានល្អ ១ ។

    [ ៦៤ ] ម្នាលគហបតិបុត្ត មិត្តមានឧបការៈ ជាមិត្តមានសន្តានល្អ អ្នកត្រូវ ដឹងដោយស្ថាន ៤ យ៉ាង គឺ រក្សាមិត្តដែលធ្វេសប្រហែស ១ រក្សាǜសម្បត្តិរបស់មិត្តដែល ធ្វេសប្រហែស ១ ជាទីពឹងពំនាក់នៃមិត្តដែលមានសេចក្តីភិតភ័យ ១ កាលបើកិច្ចដែល ត្រូវធ្វើកើតឡើងហើយ តែងជួយផ្តល់ភោគៈជាទ្វីគុណជាងទ្រព្យដែលមិត្តត្រូវការនេះ ១ ។ ម្នាលគហបតិបុត្ត មិត្តមានឧបការៈ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹងដោយស្ថាន ៤ យ៉ាងនេះឯង ។

    [ ៦៥ ] ម្នាលគហបតិបុត្ត មិត្តរួមសុខទុក្ខ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹង ដោយស្ថាន ៤ យ៉ាង គឺ ប្រាប់នូវǕអាថ៌កំបាំងរបស់ខ្លួនដល់មិត្ត ១ ជួយបិទបាំងនូវǕអាថ៌ កំបាំងរបស់មិត្ត ១ មិនបោះបង់គ្នាក្នុងគ្រាមានវិបត្តិ សូម្បីជីវិតក៏Ǔហ៊ាន លះបង់ ដើម្បី ប្រយោជន៍ដល់មិត្ត (ស៊ូប្តូរ ជីវិត) ១ ។ ម្នាលគហបតិបុត្ត មិត្តរួមសុខទុក្ខ ជាមិត្តមាន សន្តានល្អ អ្នកត្រូវដឹងដោយǒស្ថាន ៤ យ៉ាងនេះឯង ។

    [ ៦៦ ] ម្នាលគហបតិបុត្ត មិត្តប្រាប់ប្រយោជន៍ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹង ដោយស្ថាន៤ យ៉ាង គឺǓហាមមិត្តឲ្យឃ្លាតចាកអំពើǕអាក្រក់ ១ ដឹកនំាឲ្យមិត្តតម្កល់នៅតែ ក្នុងអំពើល្អ ១ ឲ្យបានឮពាក្យដែលមិនធ្លាប់បានឮ ១ ប្រាប់ផ្លូវƾឋានសួគ៌ ១ ។ ម្នាលគហបតិ-បុតត មិត្តប្រាប់ប្រយោជន៍ ជាមិត្តមានសន្តានល្អ អ្នកត្រូវដឹងដោយស្ថាន ៤ យ៉ាងនេះឯង។

    [ ៦៧ ] ម្នាលគហបតិបុត្ត មិត្តមានសេចក្តីឈឺឆ្អាល ជាមិត្តមានសន្តានល្អ អ្នកត្រូវ ដឹង ដោយស្ថាន ៤ យ៉ាង គឺ ជួយព្រួយចិត្ត ពីព្រោះមិត្តបានសេចក្តីវិនាស ១ ជួយត្រេកអរ ព្រោះមិត្ត បានសេចក្តីចម្រើន ១ ទទឹងទាស់នឹងមនុស្សដែលពោលទោសមិត្ត ១ សរសើរ តែមនុស្សដែល ពណ៌នាគុណមិត្ត ១ ។ ម្នាលគហបតិបុត្ត មិត្តមានសេចក្តីឈឺឆ្អាល ជាមិត្តមានសន្តានល្អ អ្នករត្រូវដឹងេƽដោយស្ថាន ៤ យ៉ាងនេះឯង ។ ព្រះមានព្រះភាគ ទ្រង់បានសម្តែងសេចក្តីនេះ លុះព្រះសុគតជាសាស្តាǒǒត្រាǂស់សេចក្តីនេះហើយ ទើបទ្រង់ សម្តែងពាក្យជាគាថាព័ន្ធ តទៅទៀតថា ៖

    [ ៦៨ ] មិត្តដែលមានឧបការៈ សំឡាǔញ់ដែលរួមសុខទុក្ខ មិត្តដែលប្រាប់ ប្រយោជន៍មិត្ត ដែលមានសេចក្តីឈឺឆ្អាល បណ្ឌិតǒស្គាល់ជាក់នូវបុគ្គល ទំាង ៤ ពួកនុ៎ះថា ជាមិត្តមែនទេន ហើយគប្បីចូលទៅជិតស្និទ្ធស្នាល ដូចជា មាតាǂនឹងបុត្រដែលកើតពីទ្រូង ។ អ្នកប្រាជ្ញ បរិបូណ៌ដោយសីល តែងរុងេរឿង ដូចជាភ្លើងដែលភ្លឺដូចនេះឯង កាលបុគ្គលសន្សំទ្រព្យ រមែងធ្វើទ្រព្យឲ្យជា គំនរដូចជាឃ្មុំដូច្នោះឯង ។ ភោគៈទំាងǔឡាយ តែងដល់នូវការពូនជា គំនរ ដូចជាដំបូកដែលកណ្តៀរកពូនដូច្នោះឯង ។ គ្រហស្ថក្នុងត្រកូលបានសន្សំ ភោគៈ ទំាងឡាǔយយ៉ាងនេះហើយ ទើបអាǕង ( ǂតាំងខ្លួន ) កុលបុត្រដែល ចែកភោគៈទំាងǔឡាយជា ៤ ចំណែក គឺ បរិភោគៈទំាងǔឡាយ ១ ចំណែក ប្រកបការងារពីរចំណែក ទំាងតម្កល់ទុកនូវចំណែកទី ៤ ដោយ ក្រែងមានអន្តរាǍយទំាងឡាǔយ ( ទៅខាងមុខ ) កុលបុត្រនេះទើបឈ្មោះថា ចងបាច់មិត្តទំាងǔឡាយបាន(១) ។

    [ ៦៩ ] ម្នាលគហបតិបុត្ត អរិយǒសាវ័ក បិទបំាងទិសទំាង ៦ ដូចម្តេច ។ ម្នាលគហបតិបុត្ត អ្នកត្រូវដឹងទិសទំាង ៦ ដូចនេះ គឺ មាតាǂបិតាǂ អ្នកត្រូដឹងថា ទិសខាងកើត ១ Ǖអាចារ្យ អ្នកត្រូវដឹងថា ទិសខាងត្បូង ១ កូននឹងប្រពន្ធ អ្នកត្រូវដឹងថា ទិសខាងលិច ១ មិត្តǕអាមាត្យ អ្នកត្រូវដឹងថា ទិសខាងជើង ទាសៈនឹងកម្មករ(២) អ្នករត្រូវដឹងថា ទិសខាងរក្រោម ១ សមណព្រាហ្មណ៍ អ្នកត្រូវដឹងថា ទិសខាងលើ ១ ។

    [ ៧០ ] ម្នាលគហបតិបុត្ត មាតាបិǂតាជាទិសខាងកើត កូនត្រូវទំនុកបម្រុង ដោយស្ថានទំាងǔឡាយ ៥ យ៉ាង គឺ កូនត្រូវតាំងចិត្តថា Ǖǂអាត្មាអញ មាǂតាបិតាបានចិញ្ចឹម រក្សាǜមកហើយ នឹងចិញ្ចឹមមាតាបិតាǂវិញ ១ នឹងជួយធ្វើការងារបស់មាតាបិតាǂ ១ ទំាង តម្កល់វង្សត្រកូល ១ ប្រតិបត្តិឲ្យជាអ្នកសមគួរទទួលទ្រព្យមរត៌កបាន ១ មួយទៀត ឧទ្ទិសទក្ខិណាទាន ដល់មាតាǂបិតាǂដែលធ្វើកាលកិរិយាទៅកាន់បរលោកហើយ ១ ។ ម្នាលគហបតិបុត្ត មាតាǂបិǂតាជាទិសខាងកើត ដែលកូនទំនុកបម្រុង ដោយស្ថាន ទំាងǔឡាយ ៥ យ៉ាងនេះឯងហើយ រមែងអនុគ្រោះកូន ដោយស្ថានទំាងǔឡាយ ៥ យ៉ាង វិញដូច្នោះ គឺ Ǔហាមឃាត់កូនចាកអំពើǕអាក្រក់ ១ ឲ្យកូនតម្កល់នៅក្នុងអំពើល្អ ១ ឲ្យកូនរៀនសូត្រសិល្បសាស្រ្ត ១ ដណ្តឹងភរិយាស្វាមីសមគួរឲ្យ ១ ចែកទ្រព្យឲ្យកូន ក្នុងសម័យគួរ ១ ។ ម្នាលគហបតិបុត្ត មាតាបិǂតាជាទិសខាងកើត ដែលកូនទំនុក បម្រុងដោយស្ថាន ៥ យ៉ាងនេះឯង ហើយរមែងអនុគ្រោះកូនដោយស្ថាន ៥ យ៉ាងនេះ ទិសខាងកើតនេះ ដែលកូនបានបិទបំាងហើយ ជាទិសមានសេចក្តីក្សេម ឥតមាន ភយន្តរាǍយយ៉ាងនេះ ។

    [ ៧១ ] ម្នាលគហបតិបុត្ត Ǖអាចារ្យជាទិសខាងត្បូង សិស្សត្រូវប្រតិបត្តិដោយស្ថាន ៥ យ៉ាងគឺ ដោយការក្រោកឡើងទទួល ១ ដោយការគាល់បម្រើ ១ ដោយយការ ជឿǒស្តាប់ឱǏវាទ ១ ដោយការបម្រើតូចៗ (មានឲ្យទឹកលុបមុខនឹងឈើស្ទន់ជាដើម) ១ ដោយការរៀនសិល្បសាស្ត្រ ដោយគោរព ១ ។ មានលគហបតិបុត្ត Ǖអាចារ្យជាទិស ខាងត្បូង ដែលសិស្សƞប្រតិបត្តិដោយស្ថាǒន ៥ យ៉ាងនេះឯងហើយ រមែងអនុគ្រោះសិស្ស ដោយស្ថាន ៥ យ៉ាងវិញ គឺ ដឹកនំាល្អ ១ ឲ្យរៀនល្អ ១ ប្រៀនប្រដៅសិស្សƞឲ្យចេះ ត្រឹមត្រូវក្នុងសិល្បសាស្ត្រសព្វគ្រប់ ១ តែងលើកតម្កើងក្នុងទីប្រជុំមិត្តǕអាមាត្យ ១ ធ្វើសេចក្តីការពារក្នុងទិសទំាងǔឡាយ ១ ។ ម្នាលគហបតិបុត្ត ពួកǕអាចារ្យជា ទិស ខាងត្បូង ដែលសិស្សប្រតិបត្តិដោយស្ថាន ៥ យ៉ាងនេះឯងហើយ រមែងអនុគ្រោះសិស្ស ដោយស្ថាន ៥ យ៉ាងនេះ ទិសខាងត្បូងនេះ ដែលសិស្សបានបិទបំាងហើយ ជាទិស មានសេចក្តីក្សេម ឥតមានភ័យអន្តរាǍយយ៉ាងនេះ ។

    [ ៧២ ] ម្នាលគហបតិបុត្ត ភរិយាជាទិសខាងលិច ǒស្វាមីត្រូវទំនុកបម្រុង ដោយស្ថាន ៥ យ៉ាង គឺ ដោយការរាប់អានជាភរិយាពេញទី ១ ដោយមិនមើលងាយ ១ ដោយមិនប្រព្រឹត្តក្បត់ចិត្ត ១ ដោយប្រគល់ឲ្យជាធំ (ក្នុងការផ្ទះ) ១ ដោយការគ្រឿង តែងខ្លួន ១ ។ ម្នាលគហបតិបុត្ត ភរិយាជាទិសខាងលិច ដែលស្វាមីទំនុកបម្រុង ដោយស្ថានទំាងǔឡាយ ៥ យ៉ាងនេះឯងហើយ រមែងអនុគ្រោះស្វាមីដោយǒស្ថានទំាងឡាǔយ ៥ យ៉ាងវិញ គឺ ចាត់ចែងការងារដោយល្អ ១ សង្គ្រោះជនជាញាតិទំាងពីរខាងដោយល្អ ១ មិនប្រព្រឹត្តក្បត់ចិត្ត ១ ថែទំាទ្រព្យដែលǒស្វាមីរកបានមក ១ ឈ្លាសមិនខ្ជិលច្រអូស ក្នុងកិច្ចការសព្វគ្រប់ ១ ។ ម្នាលគហបតិបុត្ត ភរិយាជាទិសខាងលិច ដែលស្វាមីទំនុក បម្រុងដោយស្ថាន ៥ យ៉ាងនេះឯងហើយ រមែងអនុរមែងអនុគ្រោះស្វាមី ៥ យ៉ាងនេះ ទិសខាងលិចនេះ ដែលស្វាមីបិទបំាងហើយ ជាទិសមានសេចក្តីក្សេƞម ឥតមាន ភ័យអន្តរាយយ៉ាងនេះ ។

    [ ៧៣ ] ម្នាលគហបតិបុត្ត មិត្តអាមាត្យជាទិសខាងជើង កុលបុត្រត្រូវប្រតិបត្តិ ដោយស្ថាǒនទំាងឡាយ ៥ យ៉ាង គឺដោយការឲ្យរបស់ ១ ដោយការនិយាយតែពាក្យ គាប់ចិត្ត ១ ដោយការប្រព្រឹត្តិឲ្យជាប្រយោជន៍ ១ ដោយការប្រព្រឹត្តិខ្លួនស្មើ ១ ដោយ ការមិនកុហកបញ្ឆោត ១ ។ ម្នាលគហបតិបុត្ត មិត្តអាមាត្យជាទិសខាងជើង ដែល កុលបុត្តប្រតិបត្តិដោយស្ថាន ៥ នេះឯងហើយ រមែងអនុគ្រោះកុលបុត្តដោយស្ថាន ៥ យ៉ាង គឺ រក្សាǜមិត្តដែលធ្វេសប្រហែស ១ ជួយថែទំាទ្រព្យសម្បត្តិរបស់មិត្តដែលធ្វេស ប្រហែស ១ ជាទីពឹងរបស់មិត្តដែលមានភ័យ ១ មិនបោះបង់គ្នាក្នុងគ្រាវិបត្តិ ១ Ǎរាប់ Ǖអានរហូតដល់ផៅពង្សរបស់មិត្ត ១ ។ ម្នាលគហបតិបុត្ត មិត្តǕអាមាត្យ ជាទិសខាងជើង ដែលកុលបុត្តប្រតិបត្តិដោយស្ថាន ៥ យ៉ាងនេះឯងហើយ រមែងអនុគ្រោះ កុលបុត្តដោƽយ Ǒស្ថាន ៥ យ៉ាងនេះ ទិសខាងជើងនុ៎ះ ដែលកុលបុត្តបានបិទបំាងហើយ ជាទិសមាន សេចក្តីក្សេƞម ឥតមានភយន្តរាយយ៉ាងនេះ។

    [ ៧៤ ] ម្នាលគហបតិបុត្ត ទាសៈនឹងកម្មករ ជាទិសខាងក្រោម ចៅǓហ្វាយនាយត្រូវ ទំនុកបម្រុងដោយស្ថាន ៥ យ៉ាង គឺ ដោយចាត់ចែងការងារសមគួរǂតាមកម្លាំង ១ ដោយការឲ្យនូវភǂត្តាហារនឹងថ្លៃឈ្នួល ១ ដោយការព្យាបាលក្នុងវេលាឈឺថ្កាត់ ១ ដោយ ការចែករំលែកនូវរបស់មានរសត្រកាលចម្លែក ១ ដោយការឲ្យឈប់សម្រាកក្នុង សម័យគួរ ១ ។ ម្នាលគហបតិបុត្ត ទាសៈនឹងកម្មករជាទិសខាងក្រោម ដែលចៅហ្វាយ នាយǓទំនុកបម្រុងដោយǒស្ថាន ៥ យ៉ាងហើយ រមែងអនុគ្រោះចៅហ្វាយនាយដោយស្ថាន ៥ យ៉ាង គឺ ក្រោកឡើងធ្វើការងារមុន ចៅហ្វាយនាយ ១ ឈប់ធ្វើការងារក្រោយ ចៅហ្វាយនាយ ១ កាន់យកតែរបស់ដែលចៅហ្វាយនាយឲ្យ ១ ធ្វើការងាររបស់ ចៅហ្វាយនាយ ដោយយកចិត្តទុកដាƽក់ ១ នំាកិត្តិគុណរបស់ ចៅហ្វាយនាយទៅថ្លែង ក្នុងទីនោះៗ ១ ។ ម្នាលគហបតិបុត្ត ទាសៈនឹងកម្មករជាទិសខាងក្រោម ដែលចៅ ហ្វាយនាយǓទំនុកបម្រុងដោយស្ថាន ៥ យ៉ាងនេះឯងហើយ រមែងអនុគ្រោះចៅហ្វាយ នាយដោយស្ថាន ៥ យ៉ាងនេះ ទិសខាងក្រោមនុ៎ះ ដែលចៅហ្វាយនាយបានបិទបំាងហើយ ជាទិសមានសេចក្តីក្សេម ឥតមានភយន្តរាយយ៉ាងនេះ ។

    [ ៧៥ ] ម្នាលគហបតិបុត្ត សមណព្រាណហ្មណ៍ជាទិសខាងលើ កុលបុត្តត្រូវ ផ្គត់ផ្គង់ស្ថាន ៥ យ៉ាង គឺដោយការយកម្មប្រកបដោយƽមេត្តា ១ ដោយវចីកម្មប្រកប ដោយមេត្តាǂ ១ ដោយមនោកម្មប្រកបƽដោយមេត្តា ១ ជាអ្នកមិនបិទទ្វារ(១)ផ្ទះ ១ ដោយ កិរិយាឲ្យអាǕមិសទាន ១ ។ ម្នាលគហបតិបុត្ត សមណព្រាហ្មណ៍ជាទិសខាងលើ ដែល កុលបុត្តទំនុកបម្រុងដោយƽស្ថាន ៥ យ៉ាងនេះឯងហើយ រមែងអនុគ្រោះកុលបុត្ត ដោយស្ថាន ៦ គឺǓហាមឃាត់កុលបុត្តចាកអំពើអាǕក្រក់ ១ ឲ្យតាំងនៅតែក្នុងអំពើល្អ ១ អនុគ្រោះដោយចិត្តដ៏ល្អ ១ ឲ្យបានǒស្តាប់ពាក្យដែលមិនធ្លាប់ǒស្តាប់ ១ បំភ្លឺសេចក្តីដែល ធ្លាប់ǒស្តាប់ហើយ ១ ប្រាប់ផ្លូវសួគ៌ ១ ។ ម្នាលគហបតិបុត្ត សមណព្រាហ្មណ៍ជាទិស ខាងលើ ដែលកុលបុត្តផ្គត់ផ្គង់ដោយស្ថាន ៥ យ៉ាងនេះឯងហើយ រមែងអនុគ្រោះ កុលបុត្តដោយស្ថាន ៦ នេះ ទិសខាងលើនុ៎ះ ដែលកុលបុត្តបានបិទបំាងហើយ ជាទិស មានសេចក្តីក្សេម ឥតមានភ័យអន្តរាយយ៉ាងនេះ ។ ព្រះមានព្រះភាគបានសម្តែងនេះ សេចក្តីនេះ ព្រះសយគតជាសាស្តាǒǒ លុះសម្តែងសេចក្តីនេះហើយ ទ្រង់ត្រាស់ពាក្យ ជាគាថាព័ន្ធតទៅទៀតថា ៖

    [ ៧៦ ] មាតាបិតាǂជាទិសខាងកើត Ǖអាចារ្យជាទិសខាងត្បូង កូនប្រពន្ធ ជាទិសខាងលិច មិត្តអាមាត្យជាទិសខាងជើង ទាសៈនិងកម្មករជាទិស ខាងក្រោម សមណព្រាហ្មណ៍ជា ទិសខាងលើ គ្រហស្ថក្នុងត្រកូល ដែលអាǕចគ្រប់គ្រងផ្ទះ គប្បីនមǒស្ការទិសទំាងǔឡាយនុ៎ះ ។
    បណ្ឌិត(១)បរិបូណ៌ ដោយសីល មានវាǏចាដ៏ពិរោះ មានប្រាជ្ញាវៃ(២) មានកិរិយាប្រព្រឹត្តិ ឱនលំទោនជាប្រក្រក្តី មិនរឹងត្អឹង បុគ្គលមាន សភាពដូច្នោះ រមែងបានយស បុគ្គលមានព្យាយាមរវៀសរវៃ មិនខ្ជិលច្រអូស រមែងមិនញាប់ញ័រក្នុងអន្តរាǍយទំាងឡាǔយ បុគ្គល មានកិរិយាប្រព្រឹត្តិឥតចន្លោះ មានប្រាជ្ញាǏវាងវៃ បុគ្គលមានសភាព ដូច្នោះ រមែងបានយស ។ បុគ្គលមានសេចក្តីសង្រ្គោះ ជាអ្នកចងមិត្ត ជាអ្នកដឹងដំណើរពាក្យ(៣) ជាអ្នកប្រាសចាកសេចក្តីកំណាញ់ ជាអ្នកដឹកនំាពន្យល់ការណ៍ផ្សេៗ ជាអ្នកណែនំារឿយៗ បុគ្គល មានសភាពដូច្នោះរមែងបានយស ។ ទាន ១ ពាក្យពិរោះ ១ សេចក្តី ប្រព្រឹត្តិជាប្រយោជន៍ ក្នុងǎលោកនេះ ១ ភាវៈជាអ្នកមានចិត្តស្មើ ក្នុងធម៌ទំាងឡាǔយ និងក្នុងបុគ្គលនេះៗ ǂតាមសមគួរ ១ ។
    សង្គហធម៌ទំាងនេះ (មានក្នុងលោǎក ទើបលោកប្រព្រឹត្តិទៅបាន) ដូចជារថមានប្រែកទប់ ទើបប្រព្រឹត្តិទៅបានដូច្នោះឯង បើសង្គហធម៌ ទំាងនេះមិនមានហើយ មាតាក្តី បិǂតាក្តី ក៏មិនបាននូវសេចក្តីǍរាប់Ǖអាន នឹងការបូជា អំពីកិច្ចដែលកូនត្រូវធ្វើ ។ ព្រោះហេតុតែអ្នកប្រាជ្ញ ទំាងǔឡាយ សំឡឹងឃើញសង្គហធម៌ទំាងនេះដោយប្រពៃ ហេតុនោះ បានជាលោកដល់នូវភាវៈជាធំផង គួតគេសរសើរផង ។

    [ ៧៧ ] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សិង្គាលក-គហបតិបុត្ត បានក្រាបបង្គំទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ពិរោះណាស់ បពិត្រព្រះអង្គ ដ៏ចម្រើន ពិរោះណាស់ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ដែល ព្រះអង្គសម្តែងហើយ ដោយអនេកបរិយាយយ៉ាងនេះ (ភ្លឺច្បាស់ណាស់) ដូចជាមនុស្សƞ ផ្ងាររបស់ដែលគេផ្កាប់ ឬដូចជាបើកបង្ហាញ របស់ដែលបិទបំាង ឬក៏ដូចគេប្រាប់ផ្លូវ ដល់អ្នកវង្វេងទិស ពុំនោះសោតដូចជាគេទ្រោលប្រទីប ក្នុងទីងងឹត ដោយគិតថា មនុស្ស អ្នកមានចក្ខុទំាងឡាǔយ រមែងឃើញនូវរូបទំាងǔឡាយ ខ្ញុំព្រះអង្គសូមដល់នូវព្រះមាន ព្រះភាគផង ព្រះធម៌ផង ព្រះសង្ឃផង ថាជាសមណៈ ចាប់ដើមǂតាំងពីថ្ងៃនេះទៅ សូមព្រះមានព្រះភាគ ទ្រង់ជ្រាបនូវខ្ញុំថាជាឧបាសក ដល់នូវសមណៈស្មើដោយជីវិត ចាប់ ដើមតាំǂងពីថ្ងៃនេះរៀងទៅ ។

    ចប់ សិង្គាលកសូត្រ ទី ៨ ។

    #143647
    Avatar of
    Anonymous
    #143667
    Avatar of
    Anonymous
Viewing 4 posts - 1 through 4 (of 4 total)