សួស្ដីទិវាមាតា​!!!

#84135Avatar of KimlinKimlin
Posted 9 years, 1 month ago

លោកីយ៍មាតា
បទកាកគតិ មេពាក្យ ៤

វណ្ណកម្ម : លន់ គឹម លីន

១- ខ្ញុំក្រាបបង្គំ ហត្ថាប្រណម្យ
នឹកគុណមាតា
ព្រហ្មវិហារធម៌ បវរអស្ចារ្យ សន្តោសមេត្តា
ដល់បុត្រមិនលស់ ។

២- កាលម្តាយផ្តើមគភ៌ រក្សាបីព ថ្នាក់ថ្នមទ្រពោះ
អ្នកស្ងួនចំណី ចៀសអ្វីមានគ្រោះ ចង់អោយកូនរស់
មានសុខភាពល្អ ។

៣- គ្រាសម្ភពបុត្រ មាតាមិនស្លុត បែរជាត្រេកអរ
ទោះត្រូវឈឺចាប់ ដៃក្តាប់ត្រដរ ប្រសូត្របុត្រល្អ
ប្រុសស្រីនឹមនួន ។

៤- កូនដើរតេះតះ ម៉ែត្រេកអរណាស់ ឃើញកូនមាំមួន
តាមបញ្ចុកបាយ ឥតណាយថែថួន មិនគិតដល់ខ្លួន
ពីការនឿយហត់ ។

៥- កូនធំដឹងក្តី ម៉ែប្រឹងឃ្មាតខ្មី គ្មានកាលកំណត់
យកកូនចូលរៀន របៀនបែបបទ ទៅអនាគត
មានសុវិជ្ជា ។

៦- ម្តាយត្រូវធ្វើការ ពិបាកម្តេចម្តា មិនត្អូញរួញរា
កិច្ចការក្រៅក្នុង បម្រុងគ្រប់គ្រា ដាំស្លឆាភ្លា
សព្វមុខអាហារ ។

៧- ម្តាយខ្ញុំពិសិដ្ឋ លោកមានទឹកចិត្ត ស្នេហ៍បុត្រធីតា
នឹងលះបង់កាយ មិនស្តាយជីវា លោកហ៊ានមរណា
រក្សាបុត្រភ្ងា ។

៨- ម៉ែអ្ហើយកូនសុំ លើកហត្ថប្រណម្យ គោរពបូជា
រំលឹកគុណម៉ែ តាមខ្សែកាព្យា ដូចមានវគ្គឃ្លា
រាយរាប់ខាងដើម ។

ខ្ញុំបាទសូមឧទ្ទិសស្នាដៃដ៏ក្មេងខ្ចីនេះដល់អ្នកម្តាយ ឈុន ប៊ួ លោកយាយ ពុត សុក ដែលលោកបានផ្តល់កំណើត លះបង់កាយពល រក្សាការពារខ្ញុំ , ទឹកព្រះទ័យដ៏បរិសុទ្ធរបស់លោកទាំងពីរ នឹងដក់ជាប់ក្នុងក្រឪបេះដូងលុះគ្រាអវសាននៃជីវិតខ្ញុំ ។

[Message last modified 05-10-2004 06:28pm by Kimlin]

#84099Avatar of RattanackRattanack
Posted 9 years, 1 month ago

*ទះដៃ*… *លេបទឹកមាត់មួយក្អឿក..*
អូយ! កូនគេពូកែហើយមានគុណចំពោះម្តាយមែនហ្ន៎!!!
ខ្ញុំសូមសរសើរពីស្នាដៃដោយស្មោះ។ ពេលខ្ញុំអាន ខ្ញុំចង់អួលដើមក *រកទឹកញ៉ាំ*
មានការប្រកបខុសឆ្គងបន្តិចបន្តួច តែមិនអីទេ អ្នកណាក៏មានកំហុសបន្តិចបន្តួចដែរ…

#84119Avatar of NewGen_KhNewGen_Kh
Posted 9 years, 1 month ago

:D *ទះដៃមួយ..ប្រាវ..ជូនលោកគឹមលីន*

#84151Avatar of PiseyPisey
Posted 9 years, 1 month ago

ហើយណឹងមានបានបង្ហាញកំណាព្យជូនម៉ាក់អត់!? បែបអត់ទេមើលទៅ…

#84166Avatar of KimlinKimlin
Posted 9 years, 1 month ago

ខ្ញុំមិនបានជូនកំណាព្យនេះទៅម្តាយរបស់ខ្ញុំទេ ព្រោះគាត់នៅឯស្រុកខ្មែរ ខ្ញុំនៅបរទេស ស្តាយណាស់ !​ខ្ញុំនឹកម្ដាយរបស់ខ្ញុំណាស់​!!!

#84183Avatar of RattanackRattanack
Posted 9 years, 1 month ago

^ អូ… កុំពិបាកចិត្តធ្វើអ្វី ម៉ាក់គឹមលីនប្រហែលជាសប្បាយចិត្តខ្លាំងណាស់ហើយមានកូនកត្តញ្ញូដូចនេះ…

#84199Avatar of PiseyPisey
Posted 9 years, 1 month ago

Awwh… ម៉េចក៏មិនសរសេរទៅគាត់ចឹង.. សង្ស័យតែអៀនទេ… ហេសហេស..

#84213Avatar of NewGen_KhNewGen_Kh
Posted 9 years, 1 month ago

^^ចេះតែសង្ស័យអីណា..ច្រើនហើយ!
តាមពិតនៅស្រុកខ្មែរ ពុំទាន់មាន celebrate ទិវាមាតានេះទេ! បើផ្ញើរកំណាព្យទៅគាត់..គឺចំលែកណាស់
បើផ្ញើរជា presents វិញបែបមិនអីទេ..

#84230Avatar of bbseangbbseang
Posted 9 years, 1 month ago

ខ្ញុំអត់ដឹងទិវាម្តាយអីផង ចឹងបានពួកម៉ាកខ្ញុំនៅស្រុកខ្មែរវាសួស្តីទិវាម្តាយមកខ្ញុំ ខ្ញុំឆ្ងល់អើយឆ្ងល់

#84246Avatar of RattanackRattanack
Posted 9 years, 1 month ago

ចាំមើលចុះ ខ្ញុំហ៊ានភ្នាល់ថានឹងមាន ទិវាមាតា នៅស្រុកខ្មែរក្នុងពេលឆាប់ៗ… ទិវាបិតា ក៏ចឹងដែរ…

#84260Avatar of PiseyPisey
Posted 9 years, 1 month ago

[i]Originally posted by bbseang[/i]
ខ្ញុំអត់ដឹងទិវាម្តាយអីផង ចឹងបានពួកម៉ាកខ្ញុំនៅស្រុកខ្មែរវាសួស្តីទិវាម្តាយមកខ្ញុំ ខ្ញុំឆ្ងល់អើយឆ្ងល់

It means ppl in srok khmer do celebrate it?!

#84277Avatar of KhkidKhkid
Posted 9 years, 1 month ago

អត់មានប្រារព្ធនៅស្រុកខ្មែរទេ តែបែបជិតមានហើយ ខ្ញុំធ្លាប់លីពិធឹករក្នុងវីទ្យុចិន(ស្រុកខ្មែរ)ជូនពរដែរក្នុងឱកាសនោះ

#84293Avatar of bbseangbbseang
Posted 9 years, 1 month ago

កូនគេស្តាប់សុទ្ធតែរាឌីយូចិន ចឹងបានងៃ៉មុន មិនដឹងនរណាទេបបួលចាក់ចិន

#84310Avatar of NewGen_KhNewGen_Kh
Posted 9 years, 1 month ago

No! Only a couples of people knows it. Hardly to find that to list in Calendar in ស្រុកខ្មែរណាស់ តែបែបមិនយូរទេ…មើលតែ Xmas’ day និង Valentine ទៅ..ឥឡូវពេញនិយមមែនទែនម៉ង!

[i]Originally posted by Pis3y[/i]

[quote]
[i]Originally posted by bbseang[/i]
ខ្ញុំអត់ដឹងទិវាម្តាយអីផង ចឹងបានពួកម៉ាកខ្ញុំនៅស្រុកខ្មែរវាសួស្តីទិវាម្តាយមកខ្ញុំ ខ្ញុំឆ្ងល់អើយឆ្ងល់

It means ppl in srok khmer do celebrate it?! [/quote]

#84327Avatar of bbseangbbseang
Posted 9 years, 1 month ago

អ្នកនៅស្រុកខ្មែរនឹងមិនដឹងស្អីទេ ជ្រួលជ្រើមៗតាមគេ

#84345Avatar of PiseyPisey
Posted 9 years, 1 month ago

[i]Originally posted by bbseang[/i]
អ្នកនៅស្រុកខ្មែរនឹងមិនដឹងស្អីទេ ជ្រួលជ្រើមៗតាមគេ

មែនហ្នឹង.. ចំលងអារ្យធម៌គេពេក… ជ្រិនម៉ង!..

#84363Avatar of NewGen_KhNewGen_Kh
Posted 9 years, 1 month ago

អូស! អាណឹងយើងមិនបាច់វិភាគទេ..អ្នកកាសែតគេវិភាគអស់ហើយ!

#84377Avatar of bbseangbbseang
Posted 9 years, 1 month ago

ចុះចែកគ្នាវិភាគថែមទៀតវាយ៉ាងមិច?

#84395Avatar of NewGen_KhNewGen_Kh
Posted 9 years, 1 month ago

វាអាឌែលៗណឹងណា..ចង់កែស្ថានការណ៍ក៏ទៅមិនរួច
Pop-Culture វាមិនមែន influence តែស្រុកយើងទេ
ចូលចិត្ត ឬមិនចូលចិត្ត វាទៅអីចឹងទៅហើយ..

#84408Avatar of PiseyPisey
Posted 9 years, 1 month ago

Indeedy.. BUT Khmers absorbs it more than others..

#84426Avatar of RattanackRattanack
Posted 9 years, 1 month ago

យូររឺឆាប់គង់តែនឹងបាត់ប្រពៃណីខ្លួនអស់…
តែខ្ញុំជឿថា មានថ្ងៃមាតាជាការល្អណាស់ចំពោះជនជាតិខ្មែរយើង។ យើងមិនបាច់ធ្វើតាមប្រពៃណីលោកខាងលិចសុទ្ធសាធទេ តែគួរតែមានថ្ងៃណាមួយក្នុងមួយឆ្នាំៗ ដើម្បីនីកគុណមាតាបិតា។ មិនមែនខ្ញុំចង់អោយខ្មែរចំលងអារ្យធម៍គេទេ តែយើងគួរតែធ្វើតាមគំរូណាដែលល្អៗ។
នៅស្រុកថៃសាលាបឋមសិក្សា ថ្ងៃមាតា គេអោយមាតាទាំងឡាយទៅសាលារៀនហើយអោយកូនទាំងឡាយលត់ជង្គង់កាន់ទៀន ធូប រឹក៏បាយសីជួនអ្នកមានគុណ។ ថ្ងៃឪពុកក៏អញ្ចឹងដែរ…
បើយើងពូកែចំលងការស្លៀកពាក់ពីថៃ ហេតុអីក៏មិនចំលងប្រពៃណីដែលអាចមានប្រយោជន៍ចំពោះមនុស្សទូទៅ? យើងអាចកែប្រែខ្លះៗដើម្បីអោយសមនឹងប្រពៃណីខ្មែរយើងបានតើ…

#84444Avatar of bbseangbbseang
Posted 9 years, 1 month ago

បាទ ខ្ញុំក៏ថាអញ្ចឹងដែរពិសី

#84460Avatar of PiseyPisey
Posted 9 years, 1 month ago

HEhe ឥឡូវសៀងប៊ីចេះមើលអង្លេស!!…
Yeah it is good.. but we shouldnt fall for the big corp’s traps…
know why they created so many blardy celebrations, one after naother?!.. god dang! else Hallmarks n them will go bankrupt!! :P

#84477Avatar of bbseangbbseang
Posted 9 years, 1 month ago

ហុឺយ! ជ្រួលជ្រើមៗ តែពួកក្មេងៗក្រោយគ្រាប់ប្លោង ហ្នឹងឯង,..
ចាស់ទុំដូចខ្ញុំមិនចេះជ្រួលជ្រើមតាមទេ អាបុណ្យអី វាលេនថាញអីគេនោះ

#84494Avatar of KhkidKhkid
Posted 9 years, 1 month ago

[i]Originally posted by bbseang[/i]
កូនគេស្តាប់សុទ្ធតែរាឌីយូចិន ចឹងបានងៃ៉មុន មិនដឹងនរណាទេបបួលចាក់ចិន

ខ្ញុំគ្មានចេតនានឹងស្តាប់ទេ តែបើស្តាប់លឺហើយ មិនដឹងធ្វើយ៉ាងម៉េចទេ